ព័ត៌មានអន្ដរជាតិ
ចិនអនុញ្ញាតការនាំចូលទុរេនបង្កកពីឥណ្ឌូណេស៊ី
ទីភ្នាក់ងារសារព័ត៌មានរដ្ឋឥណ្ឌូណេស៊ី Antara បានរាយការណ៍ថា គយចិនបានបើកទីផ្សាររបស់ខ្លួន ដោយអនុញ្ញាតការនាំចូលទុរេនបង្កកពីប្រទេសឥណ្ឌូណេស៊ី។

ប្រធានទីភ្នាក់ងារត្រួតពិនិត្យកសិកម្ម (Barantin) របស់ឥណ្ឌូណេស៊ី លោក Sahat Manaor Panggabean បាននិយាយថា លោក និងប្រធានរដ្ឋបាលទូទៅនៃគយចិន (GACC) លោក Sun Meijin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឱ្យមានការនាំចេញទុរេនបង្កកពីឥណ្ឌូណេស៊ី ទៅកាន់ចិន។
លោក Panggabean បាននិយាយថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង ទៅកាន់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ២៥ ខែឧសភា ដោយជួបជាមួយលោកប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ នៅទីក្រុងហ្សាកាតា។
លោកបានពន្យល់ថា ពិធីសារនាំចេញត្រូវបានយល់ព្រមជាមួយអាជ្ញាធរគយចិន ដោយចាត់ឱ្យ Barantin ដើម្បីត្រួតពិនិត្យដំណើរការនេះ។ ក្រោមពិធីសារដដែល អ្នកនាំចេញត្រូវតែប្រើប្រាស់ឧបករណ៍វេចខ្ចប់ដែលបំពេញតាមស្តង់ដាររបស់ Barantin ហើយទីភ្នាក់ងារនឹងចេញវិញ្ញាបនបត្រ ដើម្បីធានាថា ទុរេនទាំងនោះមានការតាមដានតាំងពីចម្ការ រហូតដល់ការវេចខ្ចប់។

លោក Panggabean បានបន្ថែមថា កិច្ចព្រមព្រៀងនេះត្រូវបានអបអរពីភាគីផ្សេងៗ ទាំងធុរកិច្ច អ្នកនាំចេញ និងរដ្ឋាភិបាលក្នុងតំបន់ ហើយវាបានបើកទីផ្សារចិនជាផ្លូវការ សម្រាប់ទុរេនបង្កកពីឥណ្ឌូណេស៊ី។
គេមើលឃើញថា ការផ្ដល់ការអនុញ្ញាតបែបនេះធ្វើឡើង ខណៈចិនបន្តការរឹតបន្តឹកលើការត្រួតពិនិត្យទុរេននាំចូលពីវៀតណាម និងថៃ។ ចំណាត់ការរបស់ចិន ធ្វើឱ្យទុរេនវៀតណាមចាល់ក្នុងស្រុក ហើយតម្លៃធ្លាក់ចុះ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


