ព័ត៌មានជាតិ
Market Cap នៃទីផ្សារហ៊ុនកម្ពុជាមានចំនួន ២,២៨ ប៊ីលានដុល្លារ ត្រឹមត្រីមាសទី១
គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២៥ ទំហំមូលធនូបនីយកម្មទីផ្សារសរុប (Market Capitalization) នៃទីផ្សារមូលបត្រកម្ម សិទ្ធិមានចំនួនប្រហែល ១១,១១ទ្រីលានរៀល (ឬប្រហែល២,២៨ ប៊ីលានដុល្លារ) និងទំហំជួញដូរភាគហ៊នសរុបមានចំនន ៦ ៤៩៥ ៨៧៤ភាគហ៊ុន ដែលទំហំជួញដូរនៅក្នុងទីផ្សារគោលមានប្រហែល ៤៥,២១% នៃទំហំជួញដូរសរុប។

យោងតាមរបាយការណ៍ចុងក្រោយរបស់និយ័តករមូលបត្រកម្ពុជា (SERC) ចេញផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា នាពេលបច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជា(CSX) មានផលិតផលចំនួនពីរប្រភេទ គឺមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និងមូលបត្របំណុលដែលកំពុងត្រូវបានជួញដូរនៅលើទីផ្សារ។ ចំពោះទីផ្សារមូលបត្រកម្មសិទ្ធិមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ១១ក្រុមហ៊ុន ដែលនៅក្នុងនោះមានក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីនៅលើទីផ្សារគោល និងក្រុមហ៊ុនចំនួន២ចុះបញ្ជីនៅលើទីផ្សារកំណើន។
រីឯទីផ្សារមូលបត្របំណុលមានក្រុមហ៊នចំនួន១៣ បានបោះផ្សាយលក់មូលបត្របំណុល (ក្នុងនោះមូលបត្របំណុលដែលកំពុងចុះបញ្ជីមានចំនួន១៣ ហើយមានមូលបត្របំណុលចំនួន៧ បានដល់ឥណប្រតិទាន)។ ដោយឡែកសម្រាប់ ទីផ្សារមូលបត្របំណុល ពុំមានការជួញដូរលើសញ្ញបណ្ណសាជីវកម្មណាមួយទេ។
ស៊ូ សុជាតិ អគ្គនាយកនៃ SERC បានលើកឡើងនៅក្នុងរបាយការណ៍នោះថា ជាមួយនឹងកំណើននៃវិស័យមូលបត្រនេះ ខ្លួនបានដាក់ចេញនូវកម្មវិធីនិងគោលនយោបាយដែលផ្តល់ភាពងាយស្រួលចំពោះការចូលរួមក្នុងទីផ្សារមូលបត្រ ការធ្វើឱ្យប្រសើរឡើងក្នុងការលើកទឹកចិត្តឱ្យមានការចូលរួមនៅក្នុងទីផ្សារមូលបត្រ ការជំរុញស្ថិរភព និងទំនុកចិត្តទីផ្សារ និងបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រទីផ្សារមូលធន។

លោកថា៖« ក្នុងនោះដែរ ដើម្បីជំរុញស្ថិរភាព និងទំនុកចិត្តក្នុងទីផ្សារ SERC នឹងបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលវិនិយោគិន និងបញ្ជ្រាបការយល់ដឹងដល់សាធារណជនដោយសហការជាមួយស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ព្រមទាំងលើកកម្ពស់ការផ្សព្វផ្សាយអំពីទីផ្សារមូលបត្រជូនសាធារណជន។ ដើម្បីជំរុញការជួញដូរ និងកំណនវិនិយោគិននៅក្នុងទីផ្សារមូលបត្រ SERC ក៏បានចូលរួមផ្តល់លេខអត្តសញ្ញាណវិនិយោគិនដោយឥតគិតថ្លៃដល់វិនិយោគិនដែលបានដាក់ពាក្យស្នើសុំ»៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ