ព័ត៌មានអន្ដរជាតិ
ផ្សារហ៊ុនថៃធ្លាក់ចុះជិត២% ម្សិលមិញ ជុំវិញព្យុះនយោបាយ
ផ្សារភាគហ៊ុនថៃ បានបញ្ចប់ការជួញដូរនៅ ១ ០៩៤,៥៨ ពិន្ទុ ដោយធ្លាក់ចុះប្រមាណ ១,៧១ ភាគរយ ជាមួយនឹងតម្លៃជួញដូរ ៣៦,០៤ ប៊ីលានបាត ខណៈវិនិយោគិនបរទេសលក់ភាគហ៊ុនចេញសុទ្ធប្រមាណ ១,១៣ ប៊ីលានបាត ជុំវិញភាពតានតឹងនយោបាយ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ការធ្លាក់ចុះជិត ២ ភាគរយនៃផ្សារភាគហ៊ុនថៃនេះ កើតឡើងចំពេលដែលថៃប្រឈមមុខនឹងព្យុះនយោបាយក្នុងស្រុក ដែលកាន់តែតានតឹងខ្លាំង ក្រោយបែកធ្លាយសារសន្ទនាទូរស័ព្ទរវាងនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និង សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជុំវិញបញ្ហាព្រំដែនរវាងប្រទេសទាំង២។
ការបែកធ្លាយសារសម្លេងនោះ បានជួញជំរុញឱ្យគណបក្ស Bhumjaithai របស់ លោក Anutin Charnvirakul ដែលកំពុងដឹកនាំកាន់កាប់ក្រសួងមហាផ្ទៃថៃ ប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃរបស់លោកស្រី ផែថងថាន កាលពីល្ងាចថ្ងៃពុធ។ ក្រោមព្យុះនយោបាយចុងក្រោយ លោកស្រី ផែថងថាន កំពុងរងសម្ពាធឱ្យរំលាយសភាផង និងចុះចេញពីដំណែងផង។

អ្នកជំនាញផ្សារភាគហ៊ុនថៃ បានលើកឡើងថា អស្ថិរភាពនយោបាយក្នុងស្រុក ដែលរួមទាំងហានិភ័យនៃការរុះរើគណៈរដ្ឋមន្រ្តី បូករួមនឹងបញ្ហាព្រំដែនជាមួយកម្ពុជា គឺជាកត្តាជំរុញឱ្យវិនិយោគិនលក់ភាគហ៊ុនរបស់ខ្លួន បង្កជាការធ្លាក់ចុះនៃទីផ្សារ។
អ្នកជំនាញថៃបានលើកឡើងថា អស្ថិរភាពនយោបាយ ជាទូទៅតែងតែធ្វើឱ្យទំនុកចិត្តវិនិយោគិន ជាពិសេសវិនិយោគិនបរទេស ធ្លាក់ចុះ ដែលធ្វើឱ្យពួកគេលក់ភាគហ៊ុន ក្រោមក្ដីបារម្ភពីហានិភ័យទីផ្សារ។
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


