ព័ត៌មានអន្ដរជាតិ
វិស័យឯកជនថៃ ព្រួយបារម្ភពីការបិទការនាំចូលបន្លែ-ផ្លែឈើថៃរបស់កម្ពុជា
វិស័យអាជីវកម្មឯកជនថៃ កំពុងជំរុញឱ្យមានដំណោះស្រាយសន្តិវិធីចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយព្រមានថា ភាពតានតឹងកំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសការនាំចេញផ្លែឈើ ក្រោយកម្ពុជាបិទការនាំចូលបន្លែ-ផ្លែឈើថៃ ដើម្បីឆ្លើយតបនឹងវិធានការបិទ/កំណត់ម៉ោងព្រំដែនចេញចូលជាឯកតោភាគីរបស់យោធាថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ប្រធានសភាពាណិជ្ជកម្មខេត្តត្រាត លោកស្រី Wipa Sunate បាននិយាយកាលពីថ្ងៃសោរ៍ថា ខេត្តត្រាត នៃភាគខាងកើតប្រទេសថៃ បានមើលឃើញការធ្លាក់ចុះនៃទំនុកចិត្តវិនិយោគិន ហើយកំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច។
លោកស្រីគូសបញ្ជាក់ថា ខេត្តត្រាតនាំចេញទៅកម្ពុជា មានទំហំប្រមាណ ៣០ ប៊ីលានបាត ក្នុងមួយឆ្នាំ ខណៈនាំចូលពីកម្ពុជាវិញប្រមាណពី ៣-៤ ប៊ីលានបាត ដែលបង្កើតជាអតិរេកពាណិជ្ជកម្មចន្លោះពី ២៦-២៧ ប៊ីលានបាត។ យ៉ាងណាមិញ ទំហំពាណិជ្ជពាណិជ្ជកម្មនេះកំពុងប្រឈមនឹងការធ្លាក់ចុះដោយសារតែអស្ថិរភាពនយោបាយ និងការរឹតបន្តឹងលើម៉ោងប្រតិបត្តិការនៅតាមព្រំដែន។
មន្រ្តីនៃស្ថាប័នតំណាងវិស័យឯកជនដដែល បានបន្តថា ការធ្លាក់ចុះនៃលំហូរផលិតផល និងការលក់នឹងប៉ះពាល់ដល់អាជីវកម្ម និងផលិតកម្មបន្ថែមទៀត ហើយប្រសិនបើព្រំដែនត្រូវបិទជាអចិន្ត្រៃយ៍ ផលវិបាកនឹងកាន់តែធ្ងន់ធ្ងរ។

លោកស្រី Wipa បានបន្ថែមថា កសិករដាំផ្លែឈើនៅខេត្តត្រាត មិនអាចនាំចេញផលិតផលរបស់ពួកគេមកកម្ពុជាបានទេ ដោយសារការហាមឃាត់ការដឹកជញ្ជូនផ្លែឈើឆ្លងកាត់ព្រំដែន។ ជាមួយគ្នានោះ វិស័យទេសចរណ៍ក៏បានរងផលប៉ះពាល់ដែរ ខណៈអ្នកធ្វើដំណើរប្រឈមនឹងការរឹតបន្តឹងចូលមកកម្ពុជា។
លោកស្រីបន្តថា សភាពាណិជ្ជកម្មខេត្តគ្រោងនឹងលើកបញ្ហាទាំងនេះឡើងជាមួយសភាពាណិជ្ជកម្មថៃ ដើម្បីជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់ផលប៉ះពាល់។
ប្រធានបណ្តាញសហករណ៍កសិកម្មខេត្តត្រាត លោក Wutthiphong Rattamon បានមានប្រសាសន៍ ថា ផ្លែមង្ឃុតប្រហែល ៥ ម៉ឺនតោន រំពឹងថានឹងត្រូវចែកចាយនៅឆ្នាំនេះ។ លោកបន្តថា ការហាមប្រាមរបស់កម្ពុជាលើកសិផលថៃ បានធ្វើឱ្យលោកមានការព្រួយបារម្ភ បើទោះជាទីផ្សារកម្ពុជា រួមចំណែកត្រឹមតែ ៥-១០ ភាគរយ នៃការនាំចេញផ្លែមង្ឃុតរបស់ថៃក៏ដោយ។
គួរគូសបញ្ជាក់ថា ក្រោយការបិទការនាំចូលបន្លែផ្លែឈើថៃរបស់កម្ពុជា មានការសំដែងក្ដីបារម្ភពីភាគីពាក់ព័ន្ធថៃ ជាពិសេសកសិករខេត្តតាមបណ្ដាជាប់កម្ពុជា ដែលនាំចេញផលិតផលកសិកម្មរបស់ខ្លួនមកកម្ពុជា។ ក្រោយនោះ រដ្ឋាភិបាលថៃបានចេញនូវវិធានការមួយចំនួន រួមទាំងការពង្រឹងការចែកចាយបន្លែ ផ្លែឈើក្នុងស្រុកថៃ ដើម្បីប៉ះប៉ូវផលប៉ះពាល់ពីចំណាត់ការរបស់កម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


