ក្រសួងការងារថៃឯណោះវិញ កំពុងរៀបចំវិធានការថ្មីដើម្បីជួយពលករចំណាកស្រុកកម្ពុជា ដាក់ពាក្យសុំប័ណ្ណការងារ តាមរយៈការដាក់ឯកសារចាំបាច់ និងភស្តុតាងការងារ។
សភាពាណិជ្ជកម្មថៃបានអះអាងថា ផ្សារទំនើបរបស់កម្ពុជាកំពុងជួបប្រទះនឹងកង្វះខាតទំនិញប្រើប្រាស់ ដោយប្រជាជនស្លន់ស្លោទិញទំនិញ និងស្តុកទុក
ក្រុមហ៊ុនថៃនាំចេញប្រេងជិត ៦ លានលីត្រ/ថ្ងៃមកកម្ពុជា ប៉ុន្តែអាចផ្លាស់ប្តូរទិសដៅនាំចេញទៅកាន់ប្រទេសផ្សេងទៀតដូចជាសិង្ហបុរី
ការបិទព្រំដែនជាមួយកម្ពុជា នឹងធ្វើឱ្យប៉ះពាល់ដល់គោលដៅនាំចេញរបស់ថៃនៅឆ្នាំនេះ ខណៈសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ធ្លាក់ចូលទៅក្នុងភាពស្រពិចស្រពិល
ការសម្ដែងកង្វល់ពីផលប៉ះពាល់នេះ ធ្វើឡើងនៅពេលលោកស្រីចុះមកទស្សនកិច្ចនៅស្រុក អារញ្ញប្រាថេត ខេត្តស្រះកែវ នាថ្ងៃព្រហស្បតិ៍ ២៦ មិថុនា នេះ
ជាមួយនឹងការកាត់ផ្តាច់ការប្រើប្រាស់ព្រំដែនគោក អាជីវកម្មនៅមានជម្រើសចម្បង ២ ដែលរួមមានការដឹកជញ្ជូនតាមប្រទេសឡាវចូលមកកម្ពុជា និងការដឹកជញ្ជូនតាមផ្លូវទឹក។
ពន្លឿនការចែកចាយបន្លែ-ផ្លែឈើស្រស់ដើម្បីជួយដល់កសិករក្នុងស្រុក ជាពិសេសក្រោយកម្ពុជាបិទការនាំចូលបន្លែផ្លែ-ឈើពីថៃ ដែលធ្វើឱ្យតម្លៃផ្លែឈើថៃធ្លាក់ចុះ។