សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ជាតិ បើកជើងហោះហើរថ្មី ពីខេត្តសៀមរាប ទៅចិន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (AIR) នឹងចាប់ផ្ដើមហោះហើរទៅកាន់ទៅដៅថ្មីពីខេត្តសៀមរាប ទៅទីក្រុងសិនជិន ប្រទេសចិន នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការភ្ញៀវទេសចរណ៍ចិន។

លោកបណ្ឌិត Zhan David នាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាប្ដេជ្ញាបំពេញបេសកម្មក្នុងនាមជាអាកាសចរណ៍ជាតិ តាំងពីការបង្កើមក ដោយមានមោនភាពក្នុងការបម្រើប្រជាជនកម្ពុជា។ លោក Zhan David បញ្ជាក់ថា ក្រុមហ៊ុន តែងតែផ្ដល់សេវាកម្មអាកាសចរណ៍ប្រកបដោយសុវត្ថិភាព និងមានភាពងាយស្រួល។
ក្រុមហ៊ុនអាកាសចរណ៍ជាតិបានបញ្ជាទិញយន្តហោះថ្មី ATR 72-600 ចំនួន ៣ គ្រឿងនៅឆ្នាំ ២០២៥ បន្ទាប់ពីយន្តហោះទី១ មកដល់កាលពីដំណាច់ខែឧសភា ហើយយន្តហោះទី២ និងទី៣ នឹងមកដល់នៅខែតុលា និងខែវិច្ឆិកាដំណាច់ឆ្នាំ ២០២៥។
ក្រុមហ៊ុនអាកាសចរណ៍ជាតិកំពុងរៀបចំផែនការពង្រីកបណ្ដាញផ្លូវហោះហើរទៅកាន់ទីផ្សារ ដែលមានសក្ដានុពល រួមមានអាស៊ី ឦសាន ប្រទេសចិន អាស៊ីខាងត្បូង និងអូស្ត្រាលី ដើម្បីបំពេញតម្រូវការកើនឡើងនៃការធ្វើដំណើរអន្តរជាតិ។ ក្រុមហ៊ុនមានគម្រោងបង្កើនយន្តហោះ ៣៣ គ្រឿង សម្រាប់គាំទ្រដល់កំណើនអនាគត និងពង្រីកជើងហោះហើរអន្តរជាតិ។

យោងតាមអាកាសចរស៊ីវិល គិតចាប់ពីខែមករា ដល់ខែ ឧសភា ឆ្នាំ ២០២៥ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលចំនួនជាង ៣ លាននាក់ (៣០៤២៥៤៨) កើន ១៨% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ក្នុងនោះជើងហោះហើរចេញ-ចូល មានជាង ២ ម៉ឺន ៧ ពាន់ជើង កើនឡើង ១៤%។
នៅក្នុងឆ្នាំ ២០២៤ អាកាសយានដ្ឋានទាំង ៣ របស់កម្ពុជារួមមាន ភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ ទទួលបានជើងហោះហើរជិត ៦ ម៉ឺនជើង (៥៨,៣៥៤) កើនឡើង ១៤% ក្នុងនោះមានអ្នកដំណើរចេញ-ចូល (ទ្វេទិស) ចំនួន ៦ ២៤១ ៨៤២ នាក់ កើនឡើង ២២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
វិស័យដឹកជញ្ជូនតាមផ្លូវអាកាស ទើបតែងើបវិញជាលំដាប់បានប្រមាណជាង ៦៨% នៅឆ្នាំ២០២៤ តែប៉ុណ្ណោះ បើធៀបទៅនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩។

នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។
ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេសចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៧ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


