សេដ្ឋកិច្ច
សហគ្រាសក្នុងស្រុកមួយ ទិញកសិផលពីកសិករផលិតគ្រឿងទេសដាក់លក់លើទីផ្សារ កំពុងទទួលបានការគាំទ្រ
សហគ្រាស រីងហ្គាខេម ដែលគ្រប់គ្រងដោយសហគ្រិនក្នុងស្រុកមួយ បានជួយទិញកសិផលពីប្រជាសិករនៅតាមបណ្ដាខេត្តមួយចំនួនមកផលិតចេញជាគ្រឿងទេសដាក់លក់លើទីផ្សារ និងកំពុងទទួលបានការគាំទ្រពីសំណាក់ប្រជាជនខ្មែរ។

ស្ថិតក្នុងវ័យ ៤០ឆ្នាំ អ្នកស្រី ស ស្រីហួច ជាម្ចាស់សហគ្រាស រីងហ្គាខេម ប្រាប់ កម្ពុជាថ្មី ថា សហគ្រាសរបស់អ្នកស្រីតែងតែបានជួយទិញបន្លែ ផ្លែឈើ និងដំណាំផ្សេងៗទៀតពីប្រជាកសិករតាមបណ្ដាខេត្តមួយចំនួន ដើម្បីយកមកផលិតចេញជាគ្រឿងទេសដាក់លក់លើទីផ្សារដែលជាតម្រូវការប្រចាំថ្ងៃ។

អ្នកស្រី បន្តថា កសិផលដែលទិញពីកសិករទាំងអស់នោះមានដូចជា៖ ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង និងស្លឹកម្រុំ ដែលសុទ្ធសឹងជាកសិផលរបស់ប្រជាកសិករ ដែលស្ថិតនៅខេត្តមួយចំនួនរួមមាន៖ ពោធិ៍សាត់ បាត់ដំបង កំពង់ចាម ព្រៃវែង កណ្ដាល និងខេត្តកំពត ដែលកសិផលខ្លះ កសិករមិនអាចរកទីផ្សារបានដោយខ្លួនឯង ទើបអ្នកស្រី បានជួយសម្រួលទិញពីកសិករទាំងនោះ បានមួយចំនួនផងដែរ។

ម្ចាស់សហគ្រាសរូបនេះ បានបញ្ជាក់ដែរថា «ផលិតផលដែលសហគ្រាសរបស់អ្នកស្រីផលិតបាននោះ គឺបច្ចុប្បន្នមានឈ្មោះថា ពពែមាសគ្រឿងទេសសំងួត គឺជាម្សៅគ្រឿងទេសដ៏ចំណាន ដែលត្រូវបានបង្កើតឡើងដើម្បីជួយសម្រួល មេចុងភៅអាជីពតាមភោជនីយដ្ឋាន អាហារដ្ឋាន និងស្រ្តីមេផ្ទះ ព្រោះវាងាយដោយមិនចំណាយពេលវេលាយូរ សន្សំសំចៃបានមួយកម្រិត និងអាចចម្អិនអាហារបានឆ្ងាញ់គ្រប់ពេល ដូចគ្រឿងដែលបានបុកស្រស់អីចឹងដែរ»។

អ្នកស្រី ស ស្រីហួច បានឱ្យដឹងទៀតថា ទាក់ទងនឹងទីផ្សារវិញ គ្រឿងទេសរបស់អ្នកស្រី បច្ចុប្បន្នក៏មានដាក់លក់នៅលើទីផ្សារទំនើបផ្សេងៗ ក្នុងរាជធានីភ្នំពេញ។ ហើយអ្វីដែលជាជំហានបន្ទាប់នោះ អ្នកស្រី ក៏មានផែនការក្នុងបង្កើនការផលិតបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអាចឱ្យផលិតផលមួយនេះ អាចចែកចាយទៅកាន់ផ្សារផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា។

ក្រៅពីការផលិតគ្រឿងទេស សម្រាប់ការងារផ្ទះបាយ សហគ្រាសរបស់អ្នកស្រី ស ស្រីហួច ក៏មានផលិតផលដែលផលិតចេញពីបន្លែ ផ្លែឈើជាច្រើនមុខទៀតដូចជា៖ ម្សៅផ្លែចេក ម្សៅមើមខ្ញី ម្សៅមើមពន្លៃ និងតែស្លឹកគ្រៃ ដែលចម្រាញ់ចេញពីបន្លែ ផ្លែឈើ របស់ប្រជាកសិករពិតៗផងដែរ។
សហគ្រាស រីងហ្គាខេម ជាសហគ្រាសខ្នាតតូចមួយ ដែលបានបង្កើតឡើងមកតាំងពីឆ្នាំ២០១៦មកម្ល៉េះ។ បច្ចុប្បន្នសហគ្រាសមួយនេះ មានទីតាំងស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ៕



អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


