ព័ត៌មានអន្ដរជាតិ
ចិន៖ ការរើផលិតកម្មទៅប្រទេសដើមវិញ គំរាមដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល
មន្រ្តីចរចាពាណិជ្ជកម្មជាន់ខ្ពស់របស់ចិន បានរិះគន់លោកខាងលិច ចំពោះកិច្ចប្រឹងប្រែង «កាត់បន្ថយហានិភ័យ» និង «រើរោងចក្រផលិតកម្មទៅប្រទេសដើមវិញ» ថាជាការគំរាមកំហែងដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ខណៈថាចិនជាអ្នកការពារស្ថិរភាពសកល។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។

ថ្លែងក្នុងពិធីបើកពិព័រណ៍ខ្សែច្រវ៉ាក់ផ្គត់ផ្គង់អន្តរជាតិចិនលើកទី៣ នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ឧបនាយករដ្ឋមន្ត្រី លោក He Lifeng បានជំរុញឱ្យបង្កើតខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលដែលប្រើប្រាស់ភាពខ្លាំងរបស់ប្រទេសនីមួយៗ ដោយផ្អែកលើធនធាន និងដំណាក់កាលនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ប្រទេសមួយចំនួនបច្ចុប្បន្នកំពុងជ្រៀតជ្រែកទីផ្សារក្នុងដោយយកលេស «កាត់បន្ថយហានិភ័យ(De-risking)» ដោយប្រើវិធានការផ្សេងៗ ដូចជាពន្ធបន្ថែម និងការរឹតបន្តឹងនានា ដើម្បីលើកកម្ពស់អ្វីដែលគេហៅថា «ការរើផលិតកម្មទៅក្នុងប្រទេសដើមឡើងវិញ (Reshoring)»។
មន្រ្តីជាន់ខ្ពស់ចិនដដែលបានបន្តថា៖ «ការវិវត្តដែលមិនចាំបាច់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់ បានកាត់បន្ថយប្រសិទ្ធភាពទាំងមូលនៃសេដ្ឋកិច្ចពិភពលោក។ ពាណិជ្ជកម្មសេរីនៅតែជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក។ វាគ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធគយ ឬសង្គ្រាមពាណិជ្ជកម្មនោះទេ»។

គួរគូសបញ្ជាក់ថា ការព្រមានយ៉ាងដូច្នេះរបស់ចិន ធ្វើឡើងចំពេលដែលភាពតានតឹងនៅតែបន្តកើតមានរវាងក្រុមប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង៣របស់ពិភពលោក រួមមានសហរដ្ឋអាមេរិក ចិន និងសហភាពអឺរ៉ុប ចំពេលមានភាពមិនប្រាកដប្រជាអំពីអនាគតនៃពាណិជ្ជកម្មពិភពលោក ជាពិសេសក្នុងកាលៈទេសៈនៃគោលនយោបាយពន្ធគយរបស់អាមេរិក។
លោក He បានអំពាវនាវឱ្យមានឯកភាពជាសកលលើការអភិវឌ្ឍន៍ ហើយបានព្រមានប្រឆាំងនឹងការយកបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ធ្វើជាបញ្ហានយោបាយ ឬសន្តិសុខ។ លោកបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការរក្សាបរិយាកាសសហប្រតិបត្តិការអន្តរជាតិបើកចំហ។
លោកបានកត់សម្គាល់ថា ចិនរួមចំណែកប្រហែល ៣០ ភាគរយ នៃផលិតកម្មតម្លៃបន្ថែមសកល ហើយនាំមុខគេក្នុងការផលិតទំនិញឧស្សាហកម្មជាង ២២០ ដែលធ្វើឱ្យចិនក្លាយជាតួអង្គសំខាន់ក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក។ លើសពីនេះ ចិនក៏ជាកន្លែងសាកល្បងដ៏សំខាន់សម្រាប់បច្ចេកវិទ្យាថ្មី និងការផ្លាស់ប្តូរឧស្សាហកម្ម៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


