សេដ្ឋកិច្ច
ក្រុមហ៊ុនClean24, Alliance Laundry Systems និងធនាគាអេស៊ីលីដា ចាប់ដៃគ្នាលើកកម្ពស់ឧស្សាហកម្មបោកគក់ និងសម្ងួតនៅកម្ពុជា
ក្រុមហ៊ុនឈានមុខគេនៅលើទីផ្សារចំនួន៣ គឺក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មបោកគក់ និងសម្ងួតClean24 ចាប់ដៃគូអាជីវកម្មជាមួយក្រុមហ៊ុន Alliance Laundry Systems (ALS) និងធនាគាអេស៊ីលីដា ប្រកាសពីកិច្ចសហការដ៏សំខាន់មួយក្នុងគោលបំណងលើកកម្ពស់ឧស្សាហកម្មបោកគក់ និងសម្ងួតនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទំនើប និងទាន់សម័យ។

កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមហ៊ុន Clean24 ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មហ្វ្រេនឆាយបោកគក់ និងសម្ងួតលំដាប់ថ្នាក់លេខ១ និងជាតំណាងចែកចាយម៉ាស៊ីនបោកគក់ និងសម្ងួតម៉ាកSpeed Queen ផ្លូវការតែមួយគត់នៅប្រទេសកម្ពុជា បានទទួលពាន់រង្វាន់“Southeat Asia Rising Star Award 2024” ពីក្រុមហ៊ុន Alliance Laundry Systems ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនបោកគក់ និងសម្ងួតឈានមុខគេ ដែលនេះបង្ហាញពីជំហានសំខាន់នៃការបន្តពង្រីកសក្តានុពលនៃអាជីវកម្មបោកគក់និងសម្ងួតទូទាំងប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍។
កិច្ចសហការរវាងគំរូអាជីវកម្មហ្វ្រេនឆាយបោកគក់និងសម្ងួត Clean24 ដោយអ្នកជំនាញក្នុងស្រុក និងម៉ាស៊ីនគុណភាពស្តង់ដារអន្តរជាតិ Speed Queen ពីក្រុមហ៊ុន Alliance Laundry Systems ព្រមទាំង ធនាគារអេស៊ីលីដា ភីអិលស៊ី នឹងមកជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុដល់វិនិយោគិនជំនាន់ថ្មី ដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យកាន់តែយូរអង្វែង។ សម្រាប់វិនិយោគិនទាំងឡាយដែលមានបំណងវិនិយោគលើអាជីវកម្មបោកគក់និងសម្ងួត Clean24 នឹងទទួលបានអត្ថប្រយោជន៍យ៉ាងទូលំទូលាយទំាងដំណើរការកម្ចីបានលឿនរហ័ស និងងាយស្រួលព្រមទាំងទទួលបានសេវាហិរញ្ញវត្ថុផ្សេងៗថែមទៀតផង។ មិនតែប៉ុណ្ណោះ ក៏ជួយផ្តល់ភាពងាយស្រួលដល់អតិថិជនដែលមកបោកគក់និងសម្ងួតនៅក្នុងហាងClean24 ព្រមទាំង រីករាយជាមួយប្រូម៉ូសិន និងការផ្តល់ជូនពិសេសតាមរយៈអែបអេស៊ីលីដាផងដែរ ។

“កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ស្តង់ដារឧស្សាហកម្មបោកគក់និងសម្ងួតនៅប្រទេសកម្ពុជាឆ្ពោះទៅកាន់ស្តង់ដារអន្តរជាតិ” លោក ប៉េង វណ្ណារិទ្ធ ជានាយកគ្រប់គ្រងក្រុមហ៊ុន CLEAN24 CO., LTD បានមានប្រសាសន៍ថែមទៀតថា ការរួមគ្នារវាង Clean24 និងបច្ចេកវិទ្យាទំនើបពីក្រុមហ៊ុន Alliance Laundry Systems និងស្ថាប័នហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា នឹងនាំអ្នកបណ្តាក់ទុនទាំងអស់ឆ្ពោះទៅកាន់ភាពជោគជ័យយ៉ាងយូរអង្វែង ។
លើសពីនេះទៅទៀត កិច្ចសហការនេះនឹងជួយពង្រឹងជំហរបស់ Clean24 ឱ្យកាន់តែរឹងមាំ ក្នុងនាមជាតំណាងចែកចាយម៉ាស៊ីនម៉ាកSpeed Queen ជាផ្លូវការតែមួយគត់នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពជឿជាក់ និងម្ចាស់គំរូអាជីវកម្មហ្វ្រេនឆាយដែលមានសក្តានុពលក្នុងការជោគជ័យខ្ពស់។ ដូចនេះវិនិយោគិនទាំងលើម៉ាស៊ីននិងហ្វ្រេនឆាយអាចជឿទុកចិត្តបានថាលោកអ្នកនឹងទទួលបានម៉ាស៊ីន ឧបករណ៍គ្រឿងបន្លាស់គុណភាពស្តង់ដារចេញពីរោងចក្រពិតប្រាកដ។

សម្រាប់លោកអ្នកចាប់អារម្មណ៍លើម៉ាស៊ីនបោកគក់និងសម្ងួតឬ ពិគ្រោះយោបល់ទាក់ទងនឹងការបើកហ្វ្រេនឆាយ សូមទំនាក់ទំនងមកកាន់៖ 096 26 33 555 ឬ ហ្វេសប៊ុក Clean24 Laundryហាងបោកគក់និងសម្ងួតឃ្លីន24៕








-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ២១ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន