Connect with us

សេដ្ឋកិច្ច

តំបន់សេដ្ឋកិច្ចពិសេសទាក់ទាញគម្រោងជិត​ ១០០០ គម្រោង ជាមួយទុនជាង ១២,៦ ពាន់លានដុល្លារ

បានផុស

នៅ

គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៥ តំបន់សេដ្ឋកិច្ចពិសេសបានទាក់ទាញគម្រោងវិនិយោគចំនួន៩៦០ ក្នុងដើមទុនសរុបប្រមាណ ១២,៦ ​ពាន់​លានដុល្លារអាមេរិក និងបង្កើតការងារបានជាង២០ម៉ឺនកន្លែង។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងទិសដៅការងារបន្តក្នុង​​​​​ការអភិវឌ្ឍតំបន់ជាមួយគំនិតផ្តួចផ្តើមបង្កើតតំបន់ឧស្សាហកម្មប្រមូលផ្តុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមរបស់វិស័យឯកជន ដែលបានបោះជំហានទៅមុខឥតដកថយ ក្នុងការបង្កើនវឌ្ឍនភាពគម្រោងវិនិយោគរបស់ខ្លួន ក៏ដូចជាចូលរួមចំ​ណែកជាមួយរាជរដ្ឋាភិ បាលក្នុងការទាក់ទាញការវិនិយោគមកកម្ពុជា។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានលើកឡើងថា គម្រោងតំបន់សេដ្ឋកិច្ចពិសេស គឺជាកម្លាំងចលករដែលបានស្រូបយកគម្រោងវិនិយោគលើឧស្សាហកម្មថ្មីៗ។

លោក ជា កុកហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើបទអន្តរា​គមន៍ស្តីពីទស្សនាទាននៃគំនិតផ្តួចផ្តើមបង្កើតតំបន់ឧស្សាហកម្មប្រមូលផ្តុំ Integrated Industrial Initiative ដែលជាការចង្អុលបង្ហាញ និងតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់សមាជិកអង្គប្រជុំដែលបានផ្តល់ធាតុចូល សំដៅបង្កើតនូវបរិយាកាសវិនិយោគនៅកម្ពុជាដែលកាន់តែមានភាពអំណោយផល និងទាក់ទាញ ដើម្បីក្តាប់យកនូវឧស្សា​ហកម្មថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ចូលមកវិនិយោគនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម