ព័ត៌មានជាតិ
កម្ពុជានឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅកូរ៉េខាងត្បូងដើម្បីបង្កើនការដោះដូរពាណិជ្ជកម្ម និងវិនិយោគ
ក្រសួងពាណិជ្ជកម្មបានកំពុងចុះពិនិត្យទីតាំងដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េដើម្បីដាក់តាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ និងព័ត៌មានអំពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនធុរជន និងវិនិយោគិនកូរ៉េ ស្របពេលដែលប្រទេសទាំងពីរបានកំពុងអនុវត្តន៍នូវកចិ្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងជាក់ស្តែងកាលពីថ្ងៃទី៣១ ខែកក្កដា នៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននេះ ដើម្បីដាក់តាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ និងព័ត៌មានអំពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ។
ក្នុងដំណើរពិនិត្យទីតាំងនោះ លោកក៏បានជួបពិភាក្សាការងារជាមួយ លោក លន សាបឿន ភារធារី និងទីប្រឹក្សាស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាពីអំពីគោលបំណងនៃបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើ។
លោកភារធារី បានគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងសេអ៊ូល ដែលនឹងជំរុញធុរជន វិនិយោគិនកូរ៉េ ទៅធ្វើធុរកិច្ច និងបណ្តាក់ទុននៅកម្ពុជា ក៏ដូចជាជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យមានការកើនឡើងជាបន្តបន្ទាប់នាពេលអនាគតខាងមុខ។

ប្រទេសទាំងពីរបានអនុវត្តន៍នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ដែលបានចូលជាធរមានក្នុងឆ្នាំ ២០២២ សំដៅធ្វើយ៉ាងលើកកម្ពស់ការដោះដូរពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែច្រើន។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង បានសម្រេចបានជាង ៤៣៨ លានដុល្លារក្នុងឆមាសទី១ ឆ្នាំ ២០២៥ កើនឡើង ១០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កើនឡើងពីជាង ៣៩៦ លានដុល្លារ ។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅកាន់កូរ៉េខាងត្បូងបានធ្លាក់ចុះបន្តិចជាង២ ភាគរយ ដែលមានទឹកប្រាក់ជិត១៥២ លានដុល្លារ និង ការនាំចេញរបស់កូរ៉េខាងត្បូងមកកម្ពុជាបានកើនឡើងជិត១៩ភាគរយ មានទឹកប្រាក់២៨៦លានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


