ព័ត៌មានជាតិ
វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា-ពិព័រណ៍ អនឡាញ លើកទី២ នឹងធ្វើឡើងនៅខែកញ្ញា ខាងមុខ
ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ (Cambodia 2nd Digital Trade Forum and Online Expo)» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ នៅសាលស៊ីធីហលកោះពេជ្រ (Koh Pich City Hall) រាជធានីភ្នំពេញ។

ការរៀបចំនូវវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជានេះឡើង ត្រូវបានធ្វើឡើងក្នុងគោលបំណងជំរុញកិច្ចពិភាក្សាអំពីទិដ្ឋភាពពាណិជ្ជកម្ម ឌីជីថល ក្របខ័ណ្ឌគោលនយោបាយ ការផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការជំរុញការប្រើប្រាស់ផ្ទាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងអន្តរជាតិ ជាពិសេសផ្ទាល Cambodia Trade.com របស់ក្រសួងពាណិជ្ជកម្មក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម។
ព្រឹត្តិការណ៍ខាងលើនឹងមាន ការចូលរួមពីក្រុមហ៊ុនផ្តល់សេវាកម្ម និងអ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត និង ពាណិជ្ជកម្មឌីជីថលចូលរួមថ្លែងសុន្ទរកថាគន្លឹះនិងកិច្ចពិភាក្សា, វគ្គបណ្តុះបណ្តាលជំនាញពិសេស, កម្មវិធីជជែក ដេញដោលយុវជន និងការរៀបចំស្តង់តាំងបង្ហាញផលិតផល និងសេវាកម្មឌីជីថលជាច្រើនប្រភេទផងដែរ។ ក្នុងនោះរួមមាន ផលិតផល សក្តានុពលកម្ពុជា ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ អាហារនិងភេសជ្ជៈ សេវាកម្មអ៊ីនធឺណិត ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ធនាគារ ភ្នាក់ងារដឹកជញ្ជូន និងសេវាកម្មភ្លោះនិងបញ្ញាសិប្បនិម្មិតជាដើម។

ក្នុងន័យនេះ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី ដែល ជាពាណិជ្ជករ ផលិតករ វិនិយោគិន ម្ចាស់ក្រុមហ៊ុន និងសាធារណជន ដែលមានបំណងចូលរួមតាំងបង្ហាញ ផលិតផល និងសេវាកម្មក្នុងព្រឹត្តិការណ៍ខាងលើ អាចអញ្ជើញបំពេញបែបបទស្នើសុំចូលរួមនៅនាយកដ្ឋានកិច្ចការ ពិព័រណ៍ ឬតាមរយៈ QR Code ខាងក្រោម ឱ្យបានមុនថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ជាកំណត់៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


