Connect with us

សេដ្ឋកិច្ច

តម្លៃស្រូវស្រងែនៅស្រុកសង្កែ កើនឡើងបន្តិច

បានផុស

នៅ

លោក ឃឹម ហ្វីណង់ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ស្ថានភាព​ថ្លៃ​ស្រូវ​ស្រងែ នៅ​ក្នុង​ឃុំ​កំពង់​ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បាន​កើន​ចំនួន ៣-៤ លេខ មក​នៅ​ក្នុង​រង្វង់​ជាង ៨០០ រៀល ក្នុងមួយគីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​រូប​នេះ បាន​លើក​ឡើង​ថា បច្ចុប្បន្ននេះ ស្ថានភាព​ថ្លៃស្រូវ​ស្រងែរបស់​ប្រជាកសិករនៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង បានកើនចំនួន ៣-៤ លេខ គឺ​មកនៅ​ក្នុង​រង្វង់ជាង ៨០០៛/គីឡូក្រាមឡើងវិញ បើធៀបទៅនឹងថ្លៃកាលពីថ្ងៃសុក្រសប្តាហ៍កន្លងមកនេះ។ 

ជុំ​វិញ​បញ្ហា​នេះ លោក ឃឹម ហ្វីណង់ បាន​គូស​បញ្ជាក់​ថា ទោះ​បើមិនទាន់ដល់ចំណុចដើមនៅឡើយ តែភាព​ប្រសើរឡើង​បន្តិច​ម្តង​ៗ​នៃ​ថ្លៃស្រូវស្រងែនាពេលនេះ បង្ហាញ​ពីប្រសិទ្ធភាព​នៃ​ការ​ចាប់​ផ្តើម​អន្តរាគមន៍​ជួយ​ចុះ​ប្រមូល​ទិញ​ស្រូវ​ពី​សំណាក់​រោ​ងម៉ាស៊ីនដៃគូ តបតាមការស្នើសុំកិច្ចសហការពីក្រសួងកសិកម្ម។

ជាក់ស្តែង អ្វីដែលសំខាន់​នោះ​គឺ ប្រជាកសិករ​នៅទីនេះ​បានចាប់ផ្តើម​សុំចុះ​ឈ្មោះ​ចងក្រង​គ្នាជា​សហគមន៍​កសិកម្ម​ទំនើប ដើម្បី​រួមគ្នា​ផលិត​ស្រូវស្រងែ​តាមកិច្ចសន្យានារដូវកាលខាងមុខ ក្នុងតម្លៃ​កុងត្រាទុកមុន​ពី​ចន្លោះ ៩៥០៛-១០៥០៛/គីឡូក្រាម។ ដូច្នេះ​ យើង​សង្ឃឹមថា នឹងមាន​សហគមន៍​កសិកម្ម​ទំនើប​នៅក្នុង​ឃុំ​កំពង់​ព្រៀង​ នេះ​នា​ពេល​ដ៏ខ្លីខាងមុខ៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម