សេដ្ឋកិច្ច
បង្កងអូស្ដ្រាលីអាចលក់បាន១គីឡូ ១៧ដុល្លារ ខណៈនៅកម្ពុជាពុំសូវមានអ្នកចិញ្ចឹមច្រើន
ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងកសិករកម្ពុជា ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា បច្ចុប្បន្នបង្កងអូស្ដ្រាលីនៅតែអាចលក់បានតម្លៃថ្លៃ ខណៈនៅកម្ពុជាពុំទាន់មានអ្នកចិញ្ចឹមប្រភេទបង្កងនេះច្រើន នៅឡើយ។

លោក លី រតនៈ អាយុ៣៦ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងកសិករកម្ពុជា ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នបង្កងអូស្ដ្រាលីអាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី១៦ដុល្លារ ទៅ១៧ដុល្លារ ក្នុង១គីឡូក្រាម ខណៈប្រភេទបង្កងនេះពុំទាន់សូវមានអ្នកចិញ្ចឹមច្រើន។

ក្រៅពីពុំសូវមានអ្នកចិញ្ចឹមច្រើន បង្កងអូស្ដ្រាលីអាចលក់បានតម្លៃខ្ពស់ ក៏ដោយសារតែភាគច្រើនអ្នកដែលនិយមបរិភោគវា គឺសុទ្ធសឹងតែជនជាតិចិនដែលមករស់នៅក្នុងប្រទេសកម្ពុជា ពិសេសនៅតាមភោគជនីយដ្ឋានធំៗរបស់ចិន ស្ថិតនៅក្រុងប៉ោយប៉ត ខេត្តបន្ទាយមានជ័យ និងភោជនីយដ្ឋានមួយចំនួនទៀតស្ថិតនៅក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ ជាដើម។
លោក លី រតនៈ បានឱ្យដឹងទៀតថា ទោះបីជាបង្កងអូស្ដ្រាលីអាចលក់បានតម្លៃខ្ពស់ក៏បាន តែអ្វីដែលពិបាកទៀតនោះគឺការមើលថែទាំវា។ ជាក់ស្ដែងកសិដ្ឋានរបស់លោក ត្រូវជីស្រះជាច្រើនកន្លែង និងត្រូវមានប្រភពទឹកគ្រប់គ្រាន់ មុននឹងអាចដាក់ពូជបង្កងអូស្ដ្រាលីនេះចូលទៅក្នុងស្រះចិញ្ចឹមបាន ជាងនេះទៅទៀត ការចិញ្ចឹមចាំបាច់ត្រូវចេះគ្រប់គ្រងសីតុណ្ហភាពទឹកជាប្រចាំ ផងដែរ។


មុខរបរចិញ្ចឹមបង្កងអូស្រ្ដាលីនេះ លោក លី រតនៈ បានចាប់ផ្ដើមធ្វើឡើងមកតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ គិតមកទល់ពេលនេះ មុខរបរនេះ មានអាយុកាលប្រមាណ៦ឆ្នាំមកហើយ។
សម្រាប់ផែនការទៅថ្ងៃខាងមុខ ម្ចាស់កសិដ្ឋានរូបនេះ គ្រោងនឹងដាក់គោលដៅចិញ្ចឹមបង្កងអូស្ដ្រាលី ឱ្យបាន១០០គីឡូ ក្នុងមួយខែ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រចាំថ្ងៃ ខណៈបច្ចុប្បន្នកសិដ្ឋានរបស់លោកនៅពុំទាន់អាចផ្គត់ផ្គង់ទីផ្សារបាននៅឡើយ។



គួរឱ្យដឹងថា កសិដ្ឋានចិញ្ចឹមបង្កងកសិករកម្ពុជា ជាកសិដ្ឋានចិញ្ចឹមបង្កងអូស្រ្ដាលីមួយ ដែលមានទីតាំងស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នកសិដ្ឋានមួយនេះ មានផ្ទៃដីសម្រាប់ជីស្រះចិញ្ចឹមបង្កងប្រមាណជាង ២ហិកតា៕

អត្ថបទ ៖ សួស សិត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


