ព័ត៌មានអន្ដរជាតិ
ថៃអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅត្រីមាសចុងឆ្នាំ ជំរុញដោយជម្លោះព្រំដែនជាមួយកម្ពុជា
សេដ្ឋវិទូថៃបានព្រមានថា ប្រទេសថៃអាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៤ ឆ្នាំ ២០២៥ នេះ ដោយសារតែការធ្លាក់ចុះយ៉ាងគំហុកនៃបរិមាណនាំចេញ និងភាពមិនច្បាស់លាស់ជុំវិញភាពតានតឹងនៅតាមព្រំដែនជាមួយកម្ពុជា។

ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយបណ្ដាញទូរទស្សន៍ Thai PBS World ប្រធានសេដ្ឋវិទូនៃមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn លោក Burin Adulwattana បាននិយាយថា វិស័យនាំចេញទំនងជានឹងធ្លាក់ចុះនៅឆមាសទី២ នៃឆ្នាំនេះ ដោយសារតែផលប៉ះពាល់ដោយពន្ធគយ ១៩ ភាគរយ របស់សហរដ្ឋអាមេរិក។
លោកបានថ្លែងថា៖ «យើងអាចនឹងឃើញវិបត្តិសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៤ ឆ្នាំនេះ ដោយយើងរំពឹងថានឹងឃើញពីការធ្លាក់ចុះអវិជ្ជមាន(នៃសេដ្ឋកិច្ច) ៧,៥ ភាគរយ នៅឆមាសទី២ ទោះបីជាមានកំណើននៅឆមាសទី១ ក៏ដោយ។ គួបផ្សំនឹងភាពតានតឹងនៅតាមព្រំដែន សេដ្ឋកិច្ចបានបាត់បង់កត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់ៗគឺវិស័យទេសចរណ៍ ដោយសារអ្នកទេសចរចិន និងបរទេសផ្សេងទៀត មិនមកលេងប្រទេសថៃដូចកាលពីមុន»។
អ្នកជំនាញដដែលបានបន្តថា ការឡើងថ្លៃនៃប្រាក់បាតថៃនាពេលថ្មីៗ កំពុងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញ ព្រោះវាធ្វើឱ្យទំនិញថៃឡើងថ្លៃនៅបរទេស។

លោក Burin បានបន្ថែមថា ក្រុមហ៊ុននាំចេញកំពុងរងផលប៉ះពាល់ដោយបញ្ហា២ គឺពន្ធរបស់សហរដ្ឋអាមេរិក និងប្រាក់បាតថ្លៃ ដែលបញ្ហាទាំង ២ នេះ កំពុងកាត់បន្ថយភាពប្រកួតប្រជែងរបស់ថៃ។ ប៉ុន្តែ លោករំពឹងថា នៅពេលការប្រកួតប្រជែងធ្លាក់ចុះ ប្រាក់បាតក៏នឹងធ្លាក់ចុះផងដែរ ដោយសារតែឧស្សាហកម្មក្នុងមិនទំណើប ប្រជាជនវ័យចាស់ច្រើន ហើយប្រាក់ដុល្លារអាចឡើងថ្លៃ។
លោកក៏លើកឡើងផងដែរថា គោលដៅកំណើនសេដ្ឋកិច្ច ៣ ភាគរយ របស់រដ្ឋាភិបាលថៃ ទំនងនឹងមិនអាចសម្រេចបាននោះទេ លុះត្រាដោះស្រាយបញ្ហារចនាសម្ព័ន្ធ ជាពិសេសក្នុងវិស័យកសិកម្ម និងច្បាប់ ឬបទប្បញ្ញត្តិដែលស្មុគស្មាញ។
អ្នកវិភាគថៃផ្សេងៗទៀត ក៏បានមើលឃើញនឹងរូបភាពដូចគ្នាផងដែរ ដែលអាចឱ្យសេដ្ឋកិច្ចថៃធ្លាក់ចុះ។ អ្នកវិភាគខ្លះបានចុចចំណុចហានិភ័យខ្លាំងសម្រាប់សេដ្ឋកិច្ចថៃ ដូចជាពន្ធគយអាមេរិក វិបត្តិទេសចរណ៍ បំណុលគ្រួសារខ្ពស់ ការបិទទ្វាររោងចក្រ និងចុងក្រោយបំផុត គឺជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបិទស្ទើរតែទាំងស្រុងនូវការនាំចេញតាមរយៈព្រំដែនគោក ដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានព្យាករថា សេដ្ឋកិច្ចថៃអាចនឹងកើនឡើង ១,៥ ភាគរយ នៅឆ្នាំនេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


