ព័ត៌មានអន្ដរជាតិ
ត្រីរ៉ស់នៅថៃឡើងថ្លៃ ដោយខ្វះការផ្គត់ផ្គង់ ព្រោះអាជីវករមិនអាចនាំចូលពីកម្ពុជា
តម្លៃត្រីរ៉ស់(ត្រីផ្ទក់)នៅក្នុងប្រទេសថៃ បានកើនឡើងខ្ពស់ពី ១៨០ បាត/គីឡូក្រាម (ឬជាង ២២ ០០០ រៀលខ្មែរ) ដល់ទៅ ២៥០ បាត/គីឡូក្រាម ដោយសារតែកង្វះការផ្គត់ផ្គង់នៅលើទីផ្សារ។ នេះបើតាមការចុះផ្សាយរបស់កាសែត Khaosod។

អាជីវករថៃនិយាយថា កង្វះផ្គត់ផ្គង់នាពេលបច្ចុប្បន្ននេះ គឺដោយសារតែពួកគេមិនអាចនាំចូលត្រីរ៉ស់ពីទីផ្សារកម្ពុជាបាន ដោយសារតែការបិទព្រំដែន ដែលតម្រូវឱ្យពួកគេលក់តែត្រីនៅក្នុងស្រុកថៃវិញ។
បើតាម Khaosod នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៥ អ្នកយកព័ត៌មានបានរាយការណ៍ថា នៅផ្សារ «Kamphaeng Phet Shopping Center» ក្នុងខេត្ត Kamphaeng Phet ពុំមានត្រីរ៉ស់ដាក់លក់នៅតាមតូបណាមួយឡើយ។ មានតូបតែមួយគត់ដែលសល់ត្រីរ៉ស់មួយក្បាល ខណៈតូបភាគច្រើនលក់តែត្រីទីឡាព្យ៉ា។ ក្រៅពីនេះ មានត្រីផ្សេងៗទៀតដូចជា ត្រីទីឡាព្យ៉ាខ្មៅ ត្រីអណ្ដែងកន្ទុយក្រហម ត្រីកញ្ចុះ ត្រីអណ្ដែង និងកង្កែប។
បើតាមអាជីវករ ត្រីរ៉ស់បានដាច់ស្ដុកអស់រយៈពេលជាច្រើនថ្ងៃមកហើយ ហើយតម្លៃឡើងថ្លៃខ្លាំង ពីត្រឹម ១៨០ បាត ដល់ ២៥០បាត/គីឡូក្រាម។ ទោះតម្លៃខ្ពស់បែបនេះក្ដី ក៏គ្មានត្រីប្រភេទដដែលលក់នៅក្នុងស្តុក។ ទន្ទឹមនឹងនោះ ក៏មានត្រីរ៉ស់តូចៗលក់ ដែលយកចេញពីកន្លែងចិញ្ចឹមក្នុងស្រុក ប៉ុន្តែមិនសូវមានអ្នកទិញដោយសារតែវាតូចៗ ដោយ ១ គីឡូក្រាម មានត្រីចន្លោះពី ៣-៤ ក្បាល ខណៈតាមភោជនីយដ្ឋាននានាត្រូវការត្រីរ៉ស់ធំៗ។
អាជីវករលក់ត្រីបានឱ្យដឹងថា ត្រីរ៉ស់ដែលលក់នៅលើទីផ្សារថៃមានប្រភពមកពីកម្ពុជា។ អាជីវករខ្មែរចិញ្ចឹមត្រី ហើយឈ្មួញកណ្តាលទិញពីកម្ពុជាទៅលក់បន្ត។ ប៉ុន្តែនៅពេលព្រំដែនបិទ ត្រីពីកម្ពុជាមិនអាចចូលទៅថៃ ដែលធ្វើឱ្យការផ្គត់ផ្គង់ទាប ហើយតម្លៃហក់ឡើង៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


