សេដ្ឋកិច្ច
រដ្ឋាភិបាលត្រៀមបូមស្តារផ្លូវនាវា ពីភ្នំពេញ-ក្រចេះ និងទៅខេត្តកំពង់ឆ្នាំង
លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារគម្រោងស្តីពីផែនការបូមស្តារផ្លូវនាវាចរណ៍ពីភ្នំពេញ-ក្រចេះ និងភ្នំពេញ-កំពង់ឆ្នាំង ក្រោមវត្តមានលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពី រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សា និងឯកភាពលើយន្តការរួមក្នុងការអនុវត្តគម្រោងកែលម្អផ្លូវនាវាចរណ៍ពី ភ្នំពេញ-កំពង់ចាម និងភ្នំពេញ-កំពង់ឆ្នាំង ដែលជាគម្រោងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាគម្រោងដែលស្ថិតនៅក្នុងលក្ខខណ្ឌបង្អង់នៃកិច្ចសន្យាភាពជាដៃគូររវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីកហ្វូណនតេជោ។
ជាមួយគ្នានេះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដឹកនាំសម្របសម្រួលក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីអនុវត្តគម្រោងខាងលើឱ្យមានប្រសិទ្ធភាព និងស័ក្កិសិទ្ធភាព ឱ្យសម្របតាមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរួមមានគម្រោងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


