ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ជុំវិញភាពតានតឹងថ្មីនៅមជ្ឈិមបូព៌ា
តម្លៃប្រេងអន្តរជាតិបានស្ទុះងើបឡើងវិញសម្រាប់ការជួញដូរនៅថ្ងៃពុធនេះ ជុំវិញភាពតានតឹងថ្មីនៅមជ្ឈិមបូព៌ាពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើមេដឹកនាំក្រុមហាម៉ាសនៅកាតា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ៧៤ សេន ឬ ១,១១ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៧,១៣ ដុល្លារ/បារ៉ែល នៅត្រឹមម៉ោងជិត ៣ ម៉ោងនៅក្រុងហុងកុង។ ចំណែកឯតម្លៃប្រេងអាមេរិក ម៉ាក WTI បានកើនឡើង ៧៣ សេន ឬ ១,១៧ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៣,៣៦ ដុល្លារ/បារ៉ែល។
អ្នកជំនាញលើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអែលបង្កភាពតានតឹងភូមិសាស្រ្តនយោបាយលើតំបន់ដែលជាប្រភពផ្គត់ផ្គង់ប្រេងសំខាន់របស់ពិភពលោក ដែលជាហេតុធ្វើឱ្យតម្លៃប្រេងកើនឡើង។ ឥឡូវនេះ មានការភ័យខ្លាចពីផលរំខាននៃការផ្គត់ផ្គង់ប្រេងរយៈពេលខ្លី ប្រសិនបើអ៊ីស្រាអែលវាយប្រហារហេដ្ឋារចនាសម្ព័ន្ធប្រេងក្នុងប្រទេស OPEC+ (អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត)ណាមួយ។
តម្លៃប្រេង Brent និង WTI បានកើនឡើងប្រមាណ ០,៦ ភាគរយ ពេលបិទការជួញដូរនៅថ្ងៃអង្គារ ក្រោយអ៊ីស្រាអែលបានប្រកាសអំពីការវាយប្រហារ ដែលប្រទេសកាតាចាត់ទុកថាអាចជាឧបសគ្គរារាំងកិច្ចចរចារវាងអ៊ីស្រាអែល និងហាម៉ាស់។
ក្រៅពីភាពតានតឹងនេះ អ្នកជំនាញក៏លើកឡើងផងដែរ អំពីការជំរុញរបស់ ត្រាំ ឱ្យ EU ដាក់ពន្ធ ១០០ ភាគរយ លើឥណ្ឌា និងចិន ដែលជាអតិថិជនប្រេងរបស់រុស្ស៊ី។ វិធានការរបស់បណ្ដាលោកខាងលិច អាចរំខានដល់ការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី ហើយធ្វើឱ្យតម្លៃប្រេងសកល៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


