Connect with us

សេដ្ឋកិច្ច

កម្ពុជា​រក​ចំណូល​បាន​ជិត​ ៤ ពាន់លានដុល្លារ ពី​ការ​នាំចេញ​ទៅកាន់​ប្រទេស​សមាជិក​ ASEAN ត្រឹម​រយៈពេល៨ខែ

បានផុស

នៅ

កម្ពុជា​រក​ប្រាក់​ចំណូល​បាន​ប្រមាណ ៣,៩៨​ ​ពាន់​លាន​ដុល្លារ​ ពី​ការ​នាំ​ចេញ​ទំនិញ​ទៅ​បណ្ដា​ប្រទេស​ជា​សមា​ជិក ​ASEAN ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៥ ​កើន​ឡើង ១៦,១៨ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៤ ដែល​មាន​ទឹក​ប្រាក់​ ៣,៤២ ពាន់​លាន​ដុល្លារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការដោះដូរ​ទំនិញ​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​សមាជិក​ ASEAN ​មាន​ទឹក​ប្រាក់​សរុប ១០,៩៦ ​ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ កើន ៤,៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេល​ដូច​គ្នានៃឆ្នាំមុន។ ​នេះ​បើតាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​ចេញផ្សាយ​កាលពីថ្ងៃច័ន្ទ​។

​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​ គិត​ចាប់​ពី​ខែ​មករា​ដល់​ខែសីហា​ឆ្នាំ​២០២៥ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ មានតម្លៃ ៣,៩៨​ ​ពាន់​លាន​ដុល្លារ​ ទៅកាន់បណ្ដាប្រទេសជាសមាជិក ASEAN ​រួមមាន ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ ប៊្រុយនេ វៀតណាម ឡាវ និង​ប្រទេស​ភូមា។ ​

ជាមួយគ្នា​នេះដែរ​ ការនាំ​ចូលប្រទេស​ជាសមាជិក​មានទឹកប្រាក់ប្រមាណ ​៦,៩៨ ​ពាន់លាន​ដុល្លារ ​ធ្លាក់ចុះ ១,១៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ដែល​មានទឹកប្រាក់​ចំនួន ៧ ពាន់លានដុល្លារ។

​លោក ប៉ែន ​សុវិជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម មានប្រសាសន៍ថា ​ការ​កើន​ឡើង​នៃ​ការដោះ​ដូរ​ទំនិញ​របស់​កម្ពុជា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ឆ្លុះ​បញ្ជាំង​ពីការងើប​ឡើងវិញ​នៃតម្រូវ​ការក្នុង ​​ក្នុង​តំបន់ និង​ពិភពលោក​។

​កម្ពុជា​បាន​នាំចេញ​កសិផល សម្លៀក​បំពាក់ ស្បែក​​ជើង កាបូប គ្រឿង​អេ​ឡិច​​ត្រូ​និក និង​កង់ ទៅកាន់​ប្រទេស​អាស៊ាន ខណៈដែល​ការនាំ​​ចូល​មានដូចជា​ចំណីអាហារ ភេសជ្ជៈ ឧបករណ៍​អគ្គិសនី និង​អេឡិចត្រូនិក សម្ភារ​សំ​​ណង់ គ្រឿង​យន្ត​កសិកម្ម និង​យានជំនិះ​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម