Connect with us

អត្ថាធិប្បាយ

បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក បើខ្លួនមិនចូលរួម កុំបង្អាក់ទឹកចិត្តចង់ចូលរួមជួយជាតិរបស់ពលរដ្ឋ!

បានផុស

នៅ

ពាក្យចាស់លោកពោលឡើងថា បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក! ឃ្លានេះ និយាយឱ្យចំទៅ មានន័យថា បើគេកំពុងធ្វើអ្វីមួយហើយ បើមិនជួយលើកទឹកចិត្ត មិនជួយធ្វើទេ សូមកុំអង្គុយតាមចាប់កំហុសរបស់គេ ឬធ្វើអ្វីផ្សេងៗដែលរារាំង ឬរំខានដល់ការធ្វើការងាររបស់គេ។ តួយ៉ាង ដូចករណីការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនដែលផ្តោតសំខាន់លើការកសាងផ្លូវក្រវាត់ព្រំដែននេះជាឧទាហរណ៍ស្រាប់។ បើមិនចូលរួមក្នុងមូលនិធិនេះទេ គួរតែកុំញុះញង់ ឬបង្អាក់ទឹកចិត្តដែលចង់ជួយជាតិ ការពារបូរណភាពទឹកដីរបស់ប្រជាពលរដ្ឋដែលស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនកាលពីថ្ងៃទី២២ ខែសីហា និងចាប់តាំងពីសម្តេចនាយករដ្ឋមន្រ្តីបង្ហាញនូវលេខគណនីធនាគារចូលរួមមូលនិធិកាលពីថ្ងៃចន្ទមក គឺមកដល់ពេលនេះ គេសង្កេតឃើញមានមន្រ្តីរាជការគ្រប់លំដាប់ និងប្រជាពលរដ្ឋសឹងគ្រប់ស្រទាប់វណ្ណៈ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជាបន្តបន្ទាប់ទៅតាមលទ្ធភាព។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងជួយអំពាវនាវបន្តដល់ប្រជាពលរដ្ឋដទៃៗទៀតឱ្យចូលរួមបរិច្ចាគ ដើម្បីយកថវិកាទាំងនេះទៅកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដែលផ្តោតសំខាន់ទៅលើការកសាងផ្លូវក្រវាត់តាមបណ្តោយព្រំដែននៅក្នុងខេត្តស្ថិតក្នុងគម្រោងអភិវឌ្ឍCLV។

ប៉ុន្តែ ស្របពេលដែលប្រជាពលរដ្ឋកំពុងបង្ហាញនូវសាមគ្គីភាព ឯកភាពជាតិ ដោយរ៉ៃអង្គាសថវិកាគ្នាជួយដល់រាជរដ្ឋាភិបាលកសាង​ផ្លូវក្រវាត់ព្រំដែននេះ ក៏មានអ្នកនយោបាយប្រឆាំងនៅខាងក្រៅប្រទេស អ្នកវិភាគចេះគ្រប់រឿង និងអ្នកតាំងខ្លួនជាអ្នកស្នេហាជាតិនៅក្នុងស្រុកមួយចំនួន បានរិះរកគ្រប់មធ្យោបាយ និងព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីរារាំងប្រជាពលរដ្ឋកុំឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលរបស់ខ្លួន ការពារបូរណភាពទឹកដី។ ផ្ទុយទៅវិញ ពួកគេទាំងនោះ បានបន្តវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា បានបន្តប្រឌិតព័ត៌មានធ្វើឱ្យប្រជាពលរដ្ឋមានកំហឹង និងយល់ច្រឡំ ហើយចុងក្រោយ ក៏ញុះញង់ឱ្យប្រជាពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលខ្លួនឯង។ តើនេះឬ ជាទង្វើស្នេហាជាតិ ស្រឡាញ់ជាតិនោះ?

ការកៀរគរថវិកាក្នុងទ្រង់ទ្រាយធំបែបនេះ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងហើយថា គឺដើម្បីកៀរគរថវិកាបន្ថែម និងដើម្បីជាការអនុញ្ញាតឱ្យប្រជាពលរដ្ឋបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ​តាមបណ្ដោយព្រំដែន។ ប៉ុន្តែ អ្នកដែលតាំងខ្លួនស្នេហាជាតិទាំងប៉ុន្មាននេះ ធ្វើមិនយល់ ហើយប្រឆាំងទៅវិញ។ ពួកគេប្រឆាំងនេះ មិនមែនមិនមានមូលហេតុនោះទេ។ ទី១. បើសិនពលរដ្ឋចូលរួមកាន់តែច្រើននៅក្នុងមូលនិធិនេះ មានន័យថា ពលរដ្ឋលែងចាញ់កលការបោកបញ្ឆោតរបស់ពួកគេតទៅទៀតហើយ ហើយក៏ដឹងយ៉ាងច្បាស់ពីល្បិចកលយកប្រជាពលរដ្ឋធ្វើជាឧបករណ៍ ដើម្បីបម្រើផលប្រយោជន៍នយោបាយរបស់ពួកគេ។ ទី២. ពលរដ្ឋចូលរួម ក៏ឆ្លុះបញ្ចាំងឱ្យឃើញថា ពួកគេជឿជាក់លើរាជរដ្ឋាភិបាល ដែលតែងតែគិតគូរយ៉ាងយកចិត្តទុកដាក់ពីផលប្រយោជន៍ជាតិ និងការពារបូរណភាពទឹកដីមិនឱ្យបាត់បង់ទៅប្រទេសជិតខាង។

ប៉ុន្តែ ទោះក្នុងហេតុផលអ្វីក៏ដោយ ត្រូវយល់ឱ្យច្បាស់ថា នេះ គឺជាផលប្រយោជន៍ជាតិ ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងបញ្ហាការពារបូរណភាពទឹកដី។ វា គឺជាបញ្ហារបស់យើងគ្រប់គ្នាដែលជាប្រជាពលរដ្ឋមានឈាមជ័រជាខ្មែរ។ រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវជាលក្ខណៈជាតិ ដើម្បីជាតិ មិនមែនដូចអ្នកវិភាគ និងបុគ្គលខ្លះនៅក្រៅស្រុក ប្រកូកប្រកាសស្វែងរកថវិកា ដើម្បីចិញ្ចឹមខ្លួន ចិញ្ចឹមគ្រួសារ ដោយហេតុផលប្រជាធិបតេយ្យ ហេតុផលស្នេហាជាតិ ស្នេហាទឹកដី យកមកធ្វើឈ្នាន់នោះទេ។ ដូច្នេះហើយ គួរតែបែងចែកឱ្យដាច់ ហើយឱ្យច្បាស់លាស់រវាងផលប្រយោជន៍ជាតិ និងផលប្រយោជន៍បុគ្គល៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

Sokha Hotels

ព័ត៌មានពេញនិយម