Connect with us

កូវីដ-១៩

ដំណឹងល្អ! ចាក់ដូសដំបូងរបស់វ៉ាក់សាំង AstraZeneca និង Pfizer កាត់បន្ថយការចម្លងកូវីដដល់ទៅ ៥០ ភាគរយ

បានផុស

នៅ

ទិន្នន័យពីការសិក្សាថ្មីមួយ បានបង្ហាញកាលពីថ្ងៃពុធថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ១ នៅក្នុងប្រទេសអង់គ្លេស អាចកាត់បន្ថយការចម្លងវីរុសមួយនេះនៅក្នុងគ្រួសាររហូតដល់ ៥០ ភាគរយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្រាវជ្រាវពី ផ្នែកសុខភាពសាធារណៈអង់គ្លេស (PHE) បានរកឃើញថា រយៈពេល ៣ សប្តាហ៍ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង AstraZeneca ឬវ៉ាក់សាំង Pfizer-BioNTech ដូសទី ១ អាចកាត់បន្ថយអត្រាចម្លងចន្លោះពី ៣៨ ទៅ ៤៩ ភាគរយ ទៅក្រុមគ្រួសាររបស់ពួកគេ បើប្រៀបធៀបនឹងអ្នកដទៃទៀត ដែលមិនចាក់វ៉ាក់សាំង ។

ការចាក់ថ្នាំបង្ការរោគនេះ ក៏បានបញ្ឈប់អ្នកចាក់វ៉ាក់សាំង ដែលកំពុងវិវត្តរោគសញ្ញាឆ្លងជំងឺកូវីដ ១៩ ផងដែរ ដោយកាត់បន្ថយហានិភ័យនេះ ប្រហែល ៦០ ទៅ ៦៥ ភាគរយ រយៈពេលពី ៤ សប្តាហ៍ បន្ទាប់ពីចាក់វ៉ាក់សាំងទាំងពីរនេះ ។

ទន្ទឹមនោះ រដ្ឋមន្រ្តីសុខាភិបាលចក្រភពអង់គ្លេស លោក Matt Hancock បានសរសើរលទ្ធផលនេះ ហើយបានជំរុញឲ្យប្រជាជនបន្តឆ្ពោះទៅមុខ សម្រាប់ការចាក់វ៉ាក់សាំង នៅពេលដែលត្រូវបានផ្តល់ជូន ដោយអាជ្ញាធរសុខាភិបាល ។

ក្នុងសេចក្តីថ្លែងការណ៍មួយលោក Hancock បាននិយាយថា “យើងដឹងថា វ៉ាក់សាំងជួយសង្គ្រោះជីវិតមនុស្ស ហើយការសិក្សានេះ គឺជាទិន្នន័យពិតប្រាកដ ច្បាស់លាស់ ទូលំទូលាយបំផុត ដែលបង្ហាញពីការកាត់បន្ថយ ការចម្លងវីរុសដ៏កាចសាហាវនេះ” ។

រដ្ឋមន្រ្តីសុខាភិបាលចក្រភពអង់គ្លេស លោក Matt Hancock

លោកបន្ថែមថា ការចាក់វ៉ាក់សាំង គឺជាមធ្យោបាយដ៏ល្អបំផុត ពីការឆ្លងរាលដាលនៃជំងឺរាតត្បាតនេះ ព្រោះវ៉ាក់សាំងការពារអ្នក ហើយអាចការពារអ្នក ពីការឆ្លងដោយមិនដឹងខ្លួនទៅនរណាម្នាក់ នៅក្នុងគ្រួសាររបស់អ្នក ។

គួរបញ្ជាក់ថា បច្ចុប្បន្នចក្រភពអង់គ្លេស កំពុងប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៣ ក្រុមហ៊ុន ក្នុងនោះរួមមាន វ៉ាក់សាំងអង់គ្លេសខ្លួនឯង AstraZeneca វ៉ាក់សាំងអាមេរិក Pfizer និងវ៉ាក់សាំង Moderna ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ វ៉ាក់សាំង Pfizer និង Moderna ជួយមនុស្សចាស់មិនឲ្យចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយកូវីដជិត ១០០ ភាគរយ

ចុចអាន ៖ អាមេរិក ត្រៀមចែកវ៉ាក់សាំង AstraZeneca ៦០លានដូសដល់ប្រទេសដទៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ នាទី មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារអបអរសាទរជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលត្រូវបានព្រះមហាក្សត្រ តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

សេដ្ឋកិច្ច១១ នាទី មុន

៣ខែ ដើមឆ្នាំ២០២៤ ថៃ ទាញទេសចរបរទេសបាន៩.៤លាននាក់ កើបលុយ ១២.៤ពាន់លានដុល្លារ

ព័ត៌មានជាតិ៤១ នាទី មុន

ហាងឆេង​ស្វាយទុំ​ បើផ្លែធំល្អ​​អាចលក់បានដល់ ៤ ៥០០ រៀលក្នុងមួយគីឡូនៅខេត្តបាត់ដំបង

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

កូរ៉េខាងត្បូង ប្រាប់មូលហេតុដែល កូរ៉េខាងជើង បាញ់មីស៊ីលឥតល្ហែបែបនេះ

កីឡា១ ម៉ោង មុន

ធ្លាប់ជួបបញ្ហាធ្ងន់ធ្ងរ ធន់ ចាន់តាក់ នៅតែតស៊ូក្នុងអាជីពប្រដាល់

Sokha Hotels

ព័ត៌មានពេញនិយម