កូវីដ-១៩
ប្រសើរណាស់! វ៉ាក់សាំង Pfizer និង Moderna ជួយមនុស្សចាស់មិនឲ្យចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយកូវីដជិត ១០០ ភាគរយ
មនុស្សវ័យចំណាស់ ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២ ដូស ដូចជាវ៉ាក់សាំង Pfizer-BioNTech ឬ Moderna គឺមិនមានហានិភ័យ ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺនេះ ជាងមនុស្សដែលមិនបានទទួលការចាក់វ៉ាក់សាំង ចំនួន ៩៤ ភាគរយ ។ នេះបើយោងតាម CDC អាមេរិក បានបញ្ចេញទិន្នន័យកាលពីថ្ងៃពុធ ។

ទិន្នន័យបានបង្ហាញថា អ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំ ដែលបានទទួលការចាក់វ៉ាក់សាំង ត្រឹមតែដូសទី ១ គឺមិនមានហានិភ័យ ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺកូវីដ ១៩ ចំនួន ៦៤ ភាគរយ ជាងអ្នកដែលមិនបានចាក់វ៉ាក់សាំង ។
ទិន្នន័យនេះ ត្រូវបានផ្អែកលើការវិភាគ នៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ សម្រាប់បណ្តាញមន្ទីរពេទ្យសហរដ្ឋអាមេរិកចំនួន ២ ដែលគ្របដណ្តប់មន្ទីរពេទ្យចំនួន ២៤ នៅក្នុងរដ្ឋចំនួន ១៤ ចន្លោះថ្ងៃទី ១ ខែមករា និងថ្ងៃទី ២៦ ខែមីនា ។

ប្រសិទ្ធភាពនៃការចាក់ថ្នាំបង្ការ ត្រូវបានវាយតម្លៃ ដោយប្រៀបធៀបភាពខុសគ្នា នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ក្នុងចំណោមអ្នកដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន ចំពោះវីរុសនេះ ជាមួយនឹងអ្នកដែលបានធ្វើតេស្តអវិជ្ជមាន ។
ក្នុងចំណោមអ្នកចូលរួមចំនួន ៤១៧ នាក់ មាន ១៨៧ នាក់ បានធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះ ប៉ុន្តែ ១៤៦ នាក់ មិនបានចាក់វ៉ាក់សាំង និង ២២ នាក់ បានចាក់វ៉ាក់សាំងដូសដំបូង តិចជាង ១៤ ថ្ងៃ ។

ទន្ទឹមនោះ CDC ណែនាំឲ្យចាក់វ៉ាក់សាំងការពារជំងឹកូវីដ ១៩ សម្រាប់មនុស្សទាំងអស់ ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ប៉ុន្តែផ្តល់អាទិភាពដល់មនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ ព្រោះហានិភ័យនៃជំងឺធ្ងន់ធ្ងរពីវីរុសនេះ កើនឡើងទៅតាមអាយុ ខណៈមនុស្សចាស់នេះហើយ មានហានិភ័យខ្ពស់បំផុត ។
គួរបញ្ជាក់ថា ប្រជាជនត្រូវបានតម្រូវឲ្យចាក់វ៉ាក់សាំងដែលមានឈ្មោះថា mRNA ចំនួន ២ ដូស ចន្លោះពេល ២ សប្តាហ៍នៃដូសទី ១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UPI
ចុចអាន ៖ ថ្នាំគ្រាប់ការពារកូវីដរបស់ក្រុមហ៊ុន Pfizer នឹងចាប់ផ្តើមផលិតនៅចុងឆ្នាំនេះ បើការសាកល្បងជោគជ័យ
ចុចអាន ៖ វ៉ាក់សាំង Pfizer មានប្រសិទ្ធភាពមិនធម្មតាការពារអ្នកដែលមានជំងឺរ៉ាំរ៉ៃទាំងនេះ មិនឲ្យឆ្លងកូវីដ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


