កូវីដ-១៩
សុំកុំចេញក្រៅផ្ទះ ភូមិចំនួន ៣ នៅខណ្ឌច្បារអំពៅ កំពុងផ្ទុះរាលដាល អ្នកឆ្លងកូវីដ
អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ នៅមុននេះបានប្រកាសភូមិចំនួន ០៣ ក្នុងខណ្ឌច្បារអំពៅក្នុងបញ្ជីក្រហម ក្រោយ រកឃើញការឆ្លងរាលដាលធ្ងន់ធ្ងរក្នុងសហគមន៍។ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិខាងក្រោម ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ និងបន្តប្រុងប្រយ័ត្នការពារខ្លួន។
-ភូមិដើមចាន់/១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ
-ភូមិកណ្តាល/១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ
-ភូមិដើមស្លែង/១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ
គួរបញ្ជាក់ថា មូលដ្ឋានខណ្ឌច្បារអំពៅស្ថិតនៅតំបន់លឿង និងលឿងទុំ។ យ៉ាងណាមិញអាជ្ញាធរនៅតែបន្តរិតត្បិតការធ្វើដំណើរចេញចូលនៅតំបន់មានហានិភ័យខ្ពស់។ ដូចជានៅភូមិកោះនរា ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ អាជ្ញាធរបានសម្រេចបិទច្រកចេញចូលលើកលែងតែអ្នកមានលិខិតបេសកកម្ម និងត្រូវចេញទៅរកមន្ទីរពេទ្យ។

ការបិទផ្លូវចេញចូលភូមិកោះនរានេះ គឺធ្វើឡើងតាំងពីម៉ោង០០នាទីឆ្លងចូលថ្ងៃទី២៩ ខែមេសា ដោយក្នុងនោះអ្នកចេញចូលបានមានតែអ្នកមានលិខិតបេសសកម្មនិងរថយន្តសង្រ្គោះឬអ្នកមានជំងឺចាំបាច់ត្រូវការសង្រ្គោះ។
បើតាមលោកអ៊ុង រ៉ូន បានបញ្ជាក់ថា មូលហេតុដែលអ្នកភូមិកោះនរាត្រូវបានបិទមិនអនុញាតឲ្យចេញចូលដោយសារតែឆ្លងរាលដាលជំងឺកូវីដ១៩ជាសហគមន៍ ពាក់ព័ន្ធបន្ទប់ព្យាបាលជំងឺមួយកន្លែង មានទីតាំងផ្ទះលេខ១៦៥ ផ្លូវ៣៤៩ភូមិកោះនរា សង្កាត់និរោធបានឆ្លងជំងឺកូវីដក្នុងគ្រួសាររហូតដល់៥នាក់តាំងពីថ្ងៃទី២៤ខែមេសាមក៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៤ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


