កូវីដ-១៩
វៀតណាមកាន់តែបារម្ភ អ្នកឆ្លងកូវីដភាគច្រើនមិនបញ្ចេញរោគសញ្ញា
ប្រហែល៦០ភាគរយនៃករណីឆ្លងវីរុសកូវីដ-១៩ក្នុងការផ្ទុះឡើងចុងក្រោយបង្អស់របស់ប្រទេសវៀតណាម គឺមិនបញ្ចេញរោគសញ្ញាទេ ដែលនេះបានបង្កជាបញ្ហាប្រឈមបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងតាមដាននិងពិនិត្យរបស់ប្រទេស។

អ្នកជំងឺកូវីដប្រមាណ១,០០០នាក់ កំពុងត្រូវបានព្យាបាលនៅតាមមណ្ឌលវេជ្ជសាស្រ្តចំនួន៥០កន្លែងទូទាំងប្រទេស ខណៈមន្ទីរពេទ្យជាតិក្រុងហាណូយ កំពុងដោះស្រាយជាមួយអ្នកជំងឺដ៏ច្រើន។
ក្រសួងនិយាយថា ប្រហែលពាក់កណ្តាលនៃករណីដែលកំពុងព្យាបាលទាំងនេះ គឺមិនបញ្ចេញរោគសញ្ញា។

លោក Nguyen Van Kinh ដែលជាផ្នែកមួយនៃក្រុមអ្នកជំនាញ ទទួលខុសត្រូវចំពោះការធ្វើរោគវិនិច្ឆ័យលើអ្នកជំងឺកូវីដ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការមិនចេញរោគសញ្ញា គឺជាបញ្ហាប្រឈមសម្រាប់ដំណើរការពិនិត្យនៅតាមមន្ទីរពេទ្យ។
លោកនិយាយថា មានករណីជាច្រើន ដែលសូម្បីតែការស្កេនកាំរស្មី X សួត ក៏មិនបង្ហាញពីស្ថានភាពនៃការឆ្លងរបស់ពួកគេដែរ។ ហើយនៅពេលពិនិត្យឃើញ វាហួសពេលទៅហើយ។

ចំណែកលោក Nguyen Hong Ha អនុប្រធានសមាគមជំងឺឆ្លងវៀតណាម បាននិយាយថា ករណីមិនចេញរោគសញ្ញានេះ បានធ្វើឲ្យមានផលពិបាកក្នុងការរកឲ្យឃើញ និងតាមដានទំនាក់ទំនង។
លោកនិយាយថា “ប្រសិនបើយើងរង់ចាំតែមនុស្សបង្ហាញរោគសញ្ញាដូចជាគ្រុនក្តៅ ក្អកឬពិបាកដកដង្ហើមនោះ យើងប្រាកដជាពិបាកទប់ស្កាត់ការឆ្លងរោគ”។

គួរបញ្ជាក់ថា ក្នុងរលកចុងក្រោយនៃជំងឺកូវីដ-១៩ ប្រទេសវៀតណាម បានកត់ត្រាការឆ្លងក្នុងសហគមន៍ចំនួន៦៦៥ករណី នៅ២៦ទីតាំង ចាប់តាំងពីចុងខែមុនមក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ កូវីដផ្ទុះឡើងជាថ្មីនៅវៀតណាម ២៤ម៉ោងចុងក្រោយ រកឃើញការឆ្លងក្នុងសហគមន៍ជាង ១០០ករណី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


