កូវីដ-១៩
ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ច្រើននាក់ នៅកាស៊ីណូ ក្នុងខេត្តកំពត កាស៊ីណូ២ទៀត អាចប្រឈមនឹងការឆ្លងផងដែរ
បន្ទាប់ពីកាស៊ីណូ សុខគីមម៉េង(តន់ហន់) ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានរកឃើញអ្នកវិជ្ជមាន កូវីដ-១៩ ចំនួន៤នាក់ និងមានអ្នកពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ទៀតត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ មហាជនបាន និងកំពុងភ័យព្រួយ ដោយសារកាស៊ីណូ២ផ្សេងទៀត ដែលស្ថិតនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នៅបន្តដំណើរការនៅឡើយ ខណៈទីតាំងទាំងពីរខាងលើអាចប្រឈមនឹងការឆ្លងរីករាលដាលផងដែរនោះ។

ក្រោយពីការស៊ីណូសុខគីមម៉េង ស្ថិតនៅច្រកទ្វារទ្វេភាគីតន់ហន់ត្រូវអាជ្ញាធរចុះបិទខ្ទប់នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ខណៈដែលអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលរាប់រយនាក់កំពុងរង់ចាំការពិនិត្យធ្វើតេស្ត យកសំណាក គេសង្ស័យថាពិតជាមានអ្នកញៀនល្បែងមួយចំនួនដែនធ្លាប់ចូលលេងនៅកាស៊ីណូសុខគីមម៉េង បានភៀសខ្លួនចូលទៅលេងក្នុងកាស៊ីណូចំនួន២ទៀត ស្ថិតនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត យ៉ាងពពាក់ពពូនផងដែរ។

ជាមួយនឹងករណីគួរឲ្យភ័យព្រួយនេះ មហាជនបានកត់សម្គាល់ថា ពេលនេះកាស៊ីណូ សុខគីមម៉េង នៅច្រកទ្វារទ្វេភាគីតន់ហន់ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច បានផ្ទុះជំងឺកូវីដ១៩ ទៅហើយ នៅឡើយកាស៊ីណូ២ ទៀតម្តេចនៅតែបន្តអាជីវកម្មយ៉ាងចំហរយ៉ាងនេះទៅវិញ។
ជុំវិញបញ្ហាខាងលើ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជាថ្មី មិនអាចសុំការបំភ្លឺពី លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានទេ ដោយសារពេលទូរស័ព្ទចូល គ្មានអ្នកទទួល៕
សេង ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


