Connect with us

កូវីដ-១៩

ថៃ បន្តមានអ្នកស្លាប់ ៣៩នាក់ និងឆ្លងបន្ថែម ៣,៨៨៦ករណីទៀត

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៣៩នាក់ទៀត ដោយធ្វើឲ្យអ្នកស្លាប់សរុបកើនដល់១,១៤៦នាក់។ 

ថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន ៣,៨៨៦ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់១៦៩,៣៤៨ករណី។

ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន២,៦៥៦ករណីគឺជាប្រជាជនទូទៅ និង១,២៣០ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ។

Thailand prepares 6 million Covid-19 shots for the first month of mass  vaccine roll-out, SE Asia News & Top Stories - The Straits Times

ស្របពេលជាមួយគ្នានោះ អ្នកជំងឺចំនួន៣,៦២៦នាក់បានជាសះស្បើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ស្លាប់៣៨នាក់ និងឆ្លង ៣,៤៤០ករណីទៀតនៅ ថៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម