Connect with us

កូវីដ-១៩

ស្លាប់៣៨នាក់ និងឆ្លង ៣,៤៤០ករណីទៀតនៅ ថៃ

បានផុស

នៅ

នៅថ្ងៃពុធនេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៣៨នាក់ទៀត ដោយធ្វើឲ្យអ្នកស្លាប់សរុបកើនដល់១,១០៧នាក់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន ៣,៤៤០ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់១៦៥,៤៦២ករណី។

ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន២,៣៥៣ករណីគឺជាប្រជាជនទូទៅ និង១,០៨៧ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ។

ស្របពេលជាមួយគ្នានោះ អ្នកជំងឺចំនួន២,៨៤៣នាក់បានជាសះស្បើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ រកឃើញអ្នកឆ្លងកូវីដបន្ថែម ២,២៣០ករណីនិងស្លាប់ ៣៨នាក់ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម