កូវីដ-១៩
អ្នកបើកបររថយន្ត របស់អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ស្លាប់ដោយសារកូវីដ-១៩
សាលាដំបង និងអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើសេចក្ដីជូនដំណឹង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះថា លោក ព្រហ្ម វណ្ណា ដែលជាអ្នកបើកបររថយន្ត របស់ លោក ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ បានទទួលមរណភាពដោយសារកូវីដ-១៩ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២ និង៣០នាទីរសៀល។
សាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់ទៀតថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ លោក ព្រហ្ម វណ្ណា មានអាការៈគួរឱ្យសង្ស័យ បានទៅយកសំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលកូវីដ-១៩ អូឡាំពិក លទ្ធផលគឺគាត់វិជ្ជមានជំងឺកូវីដ-១៩ ហើយបានសម្រាក ព្យាបាលនៅទីនោះ។
ជាមួយគ្នានេះ សាលាដំបូងខេត្តកំពង់ស្ពឺ ក៏បានបង្ហាញអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលចំនួន០៦រូបផងដែរ។
ព័ត៌មានពិស្ដារ៖

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ