ជីវិតកម្សាន្ដ
ឌីជេ ក្តិប ដាស់តឿនអ្នកសិល្ប:មួយចំនួន មុនចង់ឱ្យគេជួយ ត្រូវជួយខ្លួនឯងសិន
តារាចម្រៀងរ៉េបជើងចាស់ឌីជេ ក្តិប បានចេញមកផ្តាំចំពោះអ្នកសិល្ប:មួយចំនួនឱ្យខិតខំដោយខ្លួនឯងទើបអាជីពរបស់ខ្លួនជោគជ័យ និងមានការងារធ្វើ ខណ:លោកថាមុនចង់ឱ្យគេជួយត្រូវជួយខ្លួនឯងសិន។

លោក ចាន់ សំណាង ឬឌីជេ ក្តិប កន្លងមកធ្លាប់អះបអាងឆន្ទ:ថា ទោះបីលោកធ្លាក់ខ្លួនក្រលំបាកយ៉ាងណាគឺដាច់ខាតមិនលើកដៃសំពះ អំពាវនាវសុំជំនួយពីសប្បុរសជនឡើយ ប៉ុន្តែអ្វីដែលលោកគួរធ្វើគឺលើកដៃសំពះសុំការងារធ្វើគ្រប់ទីកន្លែងរហូតមានការងារធ្វើ ខណ:បច្ចុប្បន្នលោកបានលេចមុខជាថ្មីលើវិថីសិល្ប:ឡើងវិញ។
ជាថ្មីម្តងទៀត ឌីជេ ក្តិប សង្កត់ធ្ងន់ថា មុនចង់ឱ្យគេជួយ ត្រូវជួយខ្លួនឯងសិន ពោលមានដៃ២ ជើង២ អាចទៅធ្វើសំណង់បាន ឬក៏អាចដើរសុំគេច្រៀងបាន មិនមែនរស់រំពឹងជំនួយគ្រប់ពេលនោះឡើយ។

តារាចម្រៀងរូបនេះ ដាស់តឿនដែរថា កុំអាងគេជួយស្រួលៗបានលុយស្រាប់ៗ ព្រោះអី្វគ្មានអ្នកណាល្ងង់ចាំជួយមនុស្សចរិកថោកទៀតនោះទេ។ រឿងលុយគេអាចជួយបានម្ដង ឬ ២ដង តែមិនអាចជួយរហូតទេ ដូចនេះខ្លួនត្រូវទីពឹងខ្លួនជាចម្បង។
កន្លងទៅ តារាចម្រៀងរ៉េបឌីជេក្តិប ខណ:ដែលបច្ចុប្បន្នកំពុងទទួលបានប្រជាប្រិយភាពលើវិថីសិល្បៈឡើងវិញបណ្តើរៗ ដែលជាឱកាសសម្រាប់សាងកេរ្តិ៍ឈ្មោះល្បីដូចមុននោះ លោកតែងរម្លឹកដល់អតីតកាលរបស់ខ្លួនធ្លាប់ដើរផ្លូវខុសលង់ខ្លួនក្នុងការប្រើប្រាស់គ្រឿងញៀនផងដែរ និងផ្តាំអ្នកជំនាន់ក្រោយឱ្យចៀសឆ្ងាយពីគ្រឿងញៀន៕ ដោយ: ចាន់រ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


