ជីវិតកម្សាន្ដ
ពីរ៉េបមករាំវង់! DJ Kdep ផ្លាស់រសនិយមតន្ត្រី ៣៦០ដឺក្រេ ដើម្បីរួមចំណែករក្សាតម្លៃអត្តសញ្ញាណវប្បធម៌ខ្មែរ
ក្នុងបរិបទដែលវិស័យតន្ត្រីនៅកម្ពុជា កំពុងពេញនិយមដោយបទចម្រៀងបែបទំនើប និងចង្វាក់បរទេស ឌីជេ ក្តិប បានងាកមកបង្ហាញស្នាដៃចម្រៀងជាចង្វាក់ប្រពៃណីខ្មែរ ជាលើកដំបូង ក្នុងអាជីពសិល្បៈរបស់ខ្លួន ដែលជាការច្រៀងរួមគ្នាជាមួយនឹងតារាពហុជំនាញ ខាត់ សុឃីម តាមរយៈបទ “រាំវង់ខេមរា” ។
ជាទូទៅ ឌីជេ ក្តិប តែងតែត្រូវបានគេស្គាល់ថា ជាតារាចម្រៀងបែប Hip Hop និងបទរាំសប្បាយៗ ស្របតាមចំណង់ចំណូលចិត្តយុវវ័យ។ តែនៅពេលនេះ លោកបានប្តូរអារម្មណ៍អ្នកស្តាប់ តាមរយៈបទចម្រៀងចង្វាក់រាំវង់ប្រពៃណីជាតិវិញ ខណៈមិនត្រឹមជាការបង្ហាញថ្មី តែក៏ជាការប្តេជ្ញាចិត្តក្នុងការចូលរួមលើកតម្លៃវប្បធម៌ជាតិផងដែរ។
តាមការបញ្ជាក់ ស្នាដៃបទចម្រៀងថ្មី ចំណងជើង “រាំវង់ខេមរា” គឺជាការច្រៀងរួមជាមួយតារាពហុជំនាញ ខាត់ សុខឃីម គឺបញ្ចូលទាំងអត្ថន័យស្នេហាជាតិ និងអារម្មណ៍រីករាយតាមបែបប្រពៃណី សមស្របសម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលកំពុងខិតជិតមកដល់។
ឌីជេ ក្តិប សារភាពដែរថា ការបង្កើតបទចម្រៀងប្រភេទនេះ មិនមែនជាជម្រើសដែលងាយនឹងទទួលបានភាពល្បីល្បាញឡើយ ព្រោះមិនសូវសមស្របនឹងទិសដៅទីផ្សារបច្ចុប្បន្ន។ តែទោះយ៉ាងណា គោលបំណងសំខាន់នៃការផលិតចម្រៀងមួយបទនេះ គឺការបង្ហាញការគោរពចំពោះអត្តសញ្ញាណវប្បធម៌ និងសិល្បៈដូនតាខ្មែរ។

លោកលើកឡើងដែរថា “ខ្ញុំដឹងថា រាំវង់មិនមែនជាប្រភេទបទដែលងាយល្បីទេ ប៉ុន្តែវាជាផ្នែកមួយនៃអត្តសញ្ញាណខ្មែរ ដែលយើងគួរតែរក្សា និងបន្តឱ្យជំនាន់ក្រោយ។ ការធ្វើបទនេះ គ្រាន់តែចង់ឱ្យបងប្អូនមានអ្វីស្តាប់ និងរាំកម្សាន្តក្នុងឱកាសបុណ្យជាតិ”។
គួរបញ្ជាក់ថា ទោះជាការចាប់ផ្តើមនេះ មិនមានការរំពឹងខ្ពស់ពីភាពជោគជ័យក៏ដោយ ឌីជេ ក្តិប នៅតែបន្តបង្ហាញចក្ខុវិស័យថា សិល្បៈមិនមែនមានតម្លៃត្រឹមតែការល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែមានតួនាទីសំខាន់ក្នុងការរក្សា និងលើកតម្លៃអត្តសញ្ញាណជាតិផងដែរ៕
ដោយ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


