ជីវិតកម្សាន្ដ
ព្រោះតែច្រៀងបទ”សុរ៉ា”ឌីជេ ក្តិប ត្រូវបានគេដេញចុះពីលើឆាក
ស្របពេលដែលអាជីពសិល្ប:បាននឹងកំពុងរីកដុះដាលឡើងវិញ តារាចម្រៀងជើងចាស់ឌីជេក្តិប បានរំលឹករឿងដ៏ហួសចិត្តរបស់ខ្លួនដែលកន្លងទៅលោកធ្លាប់ត្រូវបានភ្ញៀវម្នាក់ដេញចុះពីលើឆាកព្រោះតែច្រៀងបទ សុរា ។
តាមការកត់សម្គាល់តារាចម្រៀងឌីជេ ក្តិប គេសង្កេត ឃើញថា ក្រោយដាក់ខ្លួនប្រឡូក ក្នុងវីថីសិល្ប:ជាថ្មីលោកហាក់ស្តារបានប្រជាប្រិយភាពនិងកាគាំទ្រច្រើ នគួសមខណ:លោកក៏បានដាក់ក្តីរំពឹងថាអាជីពមួយនេះអាចជួយលោកឲ្យល្បីដូចមុនទៀតផង។

ទោះបីយ៉ាងណាទន្ទឹមគ្នាដែលអាជីពសិល្ប:កំពុងមា នទីផ្សាឡើងវិញតារាចម្រៀង ក្តិប បានចេញមករំលឹ ករឿងធ្លាប់គេដេញ ចុះពីលើឆាកពេលកំពុងច្រៀង។ ឌីជេ ក្តិប បានឱ្យដឹងថា បងប្អូនធ្លាប់ច្រៀងសុខៗ គេដេញចុះពីលើឆាកចម្រៀងអត់….?។
លោកបញ្ជាក់ថា “បើសម្រាប់ខ្ញុំគឺធ្លាប់នឹកដល់កាលហ្នឹងខ្ញុំច្រៀងបទសុរា “មិនបាន១នាទីផង ក៏មានអ្នកមានលុយម្នាក់គាត់បានដើរមកមុខឆាក ហើយចង្អុលមុខខ្ញុំដោយស្រែកថា ចុះមកចុះមកភ្លាមឈប់ច្រៀងភ្លាមកាលនោះខ្ញុំពិតជាចង់យំណាស់ព្រោះជីវិតកំពុងតែពោលពេញទៅដោយការលំបាកស្រាប់ហើយ បែរជាមកត្រូវជួបការមើលងាយបែបហ្នឹងទៀតតែក៏មិនថ្វីដែរព្រោះគាត់ឲ្យលុយខ្ញុំ២០០ដុល្លារដែរ” ។
ក្តិប និយាយបន្តទៀតថា រឿងហ្នឹងគឺវាអញ្ចេះបងប្អូន! ពេលហ្នឹងលោកច្រៀងបទ សុរា ហើយគាត់ស្ដាប់អត់បានចំពេលគាត់ស្រវឹងផង ឮតែ (ផឹកឱ្យថោកគឺថោក ផឹកឱ្យថ្លៃគឺថ្លៃ) គាត់ខឹងក៏ហៅលោកចុះក្រោមឱ្យធីប ២០០ដុល្លារឱ្យឈប់ច្រៀងហើយលោកក៏ឈប់ច្រៀងតាមគាត់ស្នើសុំទៅ ព្រោះបានលុយហើយ។ លោកបន្ថែមថា លោកក៏អគុណដល់ខ្លួនឯងដែលបានប្រឹងប្រែងផ្ដល់កិត្តិយសឱ្យខ្លួនឯងបានសារជាថ្មីម្ដងទៀតប្រកបដោយស្នាមញញឹម៕ ដោយ: ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


