ជីវិតកម្សាន្ដ
ផលិតករ ចាត់ទុក ស៊ីន យូប៊ីន ជាតារាខ្មែរមានគំនិត មនសិការ លើកស្ទួយអ្វីជាខ្មែរ
ស្របពេលទីផ្សារសិល្ប:កាន់តែមានប្រជាប្រិយភាពហក់ឡើងដូចកាំជណ្តើរ តារាសម្តែងរូបស្រស់កញ្ញា ស៊ីន យូប៊ីន ស្រាប់តែត្រូវបានផលិតករភាពយន្តក្នុងស្រុកលោក ហ៊ុយ យ៉ាឡេង បានចេញមកពោលសរសើរពីសមត្ថភាព និងចាត់ទុកថា នាងជាតារាខ្មែរមួយរូបដែលមានគំនិត មនសិការលើកស្ទួយវប្បធម៌សិល្បៈរបស់ខ្មែរ។

ប្រាកដណាស់កញ្ញា ស៊ីន យូប៊ីន ត្រូវបានគេដឹងថា នាងជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាពនៅក្នុងការងារសម្តែងទាំងប្រភេទរឿងភាគ,រឿងដុំ ថតបទចម្រៀង និងការផ្សាយពាណិជ្ជកម្ម ជាដើម។ ដោយមិនត្រឹមតែជាតារាមានឈ្មោះល្បី កញ្ញា ស៊ីន យូប៊ីន ក៏មានភាពជោគជ័យខ្លាំងលើការងារជំនួញផ្ទាល់ខ្លួនទាំងក្មេងវ័យស្ទើរតែមិនគួរឲ្យជឿ។

ដោយឡែកងាកមកចាប់អារម្មណ៍លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករភាពយន្តខ្មែរក៏បានចេញមកសរសើរតារាស្រីកញ្ញា ស៊ីន យូប៊ីន ដូច្នេះថា ជាតារាខ្មែរត្រូវមានគំនិតមនសិការខ្មែរលើកស្ទួយអ្វីជាខ្មែរ ដោយលោកបានសង្កេតឃើញគាត់(យូប៊ីន)បានខិតខំប្រឹងប្រែងបង្ហាញអន្តរជាតិឲ្យបានដឹងថាយើងមកពីណា។
លោក ហ៊ុយ យ៉ាឡេង បន្ថែមទៀតថា «នេះជាកាតព្វកិច្ចដែលកូនខ្មែរគ្រប់រូបត្រូវធ្វើ ក្នុងនាមជាកូនខ្មែរត្រូវប្រឹងលើកតម្កើងជាតិយើងអរគុណ យូប៊ីន និងអ្នកឆ្នៃម៉ូតនេះពិតជាប្លែក និងអស្ចារ្យ។ ភាពជោគជ័យរបស់តារាស្រីកូនកាត់កញ្ញា ស៊ីន យូប៊ីន ពេលនេះគឺកើតចេញពីការតាំងចិត្តខ្ពស់ការតស៊ូរជំនះរាល់ឧបសគ្គដែលទទួលបានការលើកទឹកចិត្ត និងគាំទ្រពីមហាជនទូទៅ»។

គួរបញ្ជាក់ដែរថា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពកញ្ញា ស៊ីន យូប៊ីន គឺជាតារាស្រីខ្មែរដំបូងគេបង្អស់ ដែលត្រូវបានអញ្ញើញឲ្យចូលរួមកម្មវិធី REDSEA F ILM FESTIVAL 2023 នៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត តកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។ កម្មវិធីមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោកនេះគឺមានការចូលរួមពីកំពូលតារាភាពយន្តអាស៊ី និងហូលីវូដយ៉ាងច្រើនកុះករចូលរួម៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


