ជីវិតកម្សាន្ដ
ស៊ីន យូប៊ីន ពន្យល់អត្ថន័យឈុត “នារីចម្បាំងព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក
ស្របពេលទីផ្សាសិល្បៈកាន់តែមានប្រជាប្រិយភាពគួរឲ្យកត់សម្គាល់ តារាសម្តែងរូបស្រស់កញ្ញា ស៊ីន យូប៊ីន ថ្មីៗនេះបានលេចវត្តមាននៅក្នុងកម្មវិធីធំលំដាក់ពិភពលោកគឺដើរលើកម្រាលព្រំ The 77th canes film festival 2024 នាទីក្រុងកាន ប្រទេសបារាំង។

អំឡុងពេលដែល ស៊ីន យូប៊ីន បានបង្ហាញខ្លួនលើកម្រាលព្រំក្រហមនោះដែរនាងបានរំលេចខ្លួនតាមរយៈ ការនាំយកឈុតដែលបង្ហាញពីអត្តសញ្ញាណជាតិរបស់ខ្មែរមួយចំនួនទៅបង្អួតភ្នែកអន្តរជាតិផងដែរ។ ក្នុងនោះសម្រាប់ឈុតទី៣ លើកម្រាលព្រំ The 77th canes film festival នាទីក្រុងកាន ប្រទេសបារាំង គឺជាឈុត “នារីចម្បាំងព្រះមហានគរឥន្ទ្រប្រត្ថព្រះពិស្ណុលោក”។
ទាក់ទងនឹងអត្ថន័យនៃឈុតនេះត្រូវបានកញ្ញា ស៊ីន យូប៊ីន ពន្យល់ដូច្នេះថា «ឈុតទី៣ លើកម្រាលព្រំ The 77th canes film festival ទីក្រុងកាន ប្រទេសបារាំង ឈុត” នារីចម្បាំងព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក” មិនមែនច្បាំងតែលើសឹកសង្រ្កាមតែច្បាំង និងចំណេះវិជ្ជា ច្បាំងនឹងភាពទន់ខ្សោយរបស់ខ្លួនឯងដូចគ្នា។

តារាស្រីកញ្ញា ស៊ីន យូប៊ីន បានបញ្ជាក់ថា “ឈុតនេះនាងខ្ញុំចង់បង្ហាញពីភាពរឹងមាំតែមិនរឹងរូសទន់ភ្លន់តែមិនទន់ជ្រាយរបស់ស្រ្តីខ្មែរដែលមានការបូកបញ្ចូល ល្ខោនស្រមោលស្បែកធំរបស់ខ្មែរដែលបានចុះបញ្ចីបេតិកភណ្ឌវិប្បធម៌អរូបីនៃមនុស្សជាតិឆ្នាំ២០០៥ របស់អង្គការយូណេស្កូ”។

បន្ថែមពីនេះ ស៊ីន យូប៊ីន លើកឡើងថា នេះជាចំណែកតូចមួយក្នុងការជួយផ្សព្វផ្សាយវិប្បធម៌ដ៏ផូរផង់របស់កម្ពុជាទៅកាន់ពិភពលោកដែលនាងខ្ញុំអាចធ្វើបាន បើមានខ្វះចន្លោះត្រង់ណាសូមមេត្តាខន្តី អភ័យទោសទុកជាមុន និងសូមគោរពអរគុណប្រជាជនកម្ពុជាទាំងអស់ដែលផ្ដល់កម្លាំងចិត្តពីចម្ងាយ៕
អត្ថបទ៖ ចាន់រ៉ា

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


