ជីវិតកម្សាន្ដ
តារាប្រុស ស្រីខ្មែរពីរដួងកំពុងដើរលើវិថីតារាលំដាប់អន្តរជាតិ និងការផ្សព្វផ្សាយវប្បធម៌ខ្មែរ
ប្រាកដណាស់មកទល់ពេលនេះទស្សនិកជនមើលឃើញថា តារាសម្តែងប្រុស-ស្រីរបស់ខ្មែរពីរដួងកំពុងតែមានភាពលេចធ្លោខ្លាំងនៅលើឆាកអន្តរជាតិតាមរយ:ការចូលរួមកម្មវិធីធំៗមួយចំនួនដោយក្នុងនោះពួកគេតែងពាំនាំវប្បធម៌ អរិយធម៌សិល្ប:ខ្មែរទៅបង្ហាញឲ្យពិភពលោកបានឃើញបានស្គាល់ទៀតផង។

ជាក់ស្តែងតារាសម្តែងទាំងពីររូបលោក ខាត់ វៃហាំង ត្រូវបានគេដឹងថា រូបលោកព្រមជាមួយនឹងតារាស្រីដៃគូសម្តែងកញ្ញា ស៊ីន យូប៊ីន បានដឹកដៃគ្នាបង្ហាញមានវត្តមាននៅប្រទេសចិនដើម្បីចូលរួមក្នុងកម្មវិធីសប្តាហ៍ផ្លាស់ប្តូវប្បធម៌ និងភាពយន្តកម្ពុជា-ចិន នៅសៀកមិន ខេត្តហ្វុចូវ នាឱកាសខួបទី៦៥នៃចំណងមិត្តភាពកម្ពុជា-ចិន។ ចូលរួមកម្មវិធីនាពេលនេះតារាប្រុស-ស្រីខ្មែរទាំងពីរដួងនេះ គឺសុទ្ធតែបាននាំយកឈុតសម្លៀកបំពាក់ដែលជាប្រពៃណីជាតិដើម្បីចូលរួមចំណែកផ្សព្វ ផ្សាយពីវប្បធម៌អរិយធម៌ផងដែរ។

តួយ៉ាងលោក ខាត់ វៃហាំង នៅក្នុងឱកាសនោះក៏បានរំលេចខ្លួនក្នុងសម្លៀកបំពាក់ដែលមានក្រវ៉ាត់.ក រូបទង់ជាតិកម្ពុជានិងពាក់ខោលមុខយក្សទៀតផង ចំណែកកញ្ញា ស៊ីន យូប៊ីន ក៏បានរំលេចខ្លួនយ៉ាងស្រស់ស្អាតជាមួយសំលៀកបំពាក់ពីរឈុតហើយសុទ្ធតែលើកស្ទួយអត្តសញ្ញាណជាតិបង្កប់អត្ថន័យមិនធម្មតា។

សកម្មភាពនេះត្រូវបានផលិតករភាពយន្តខ្មែរលោក ហ៊ុយ យ៉ាងឡេង ក៏បានចាត់ទុកថា តារាប្រុស-ស្រីខ្មែរពីរដួងនេះគឺ កំពុងដើរលើវិថីតារាលំដាប់អន្តរជាតិ។ លោកលើកឡើងថា good job Shin Yubin ស៊ីន យូ ប៊ីន Khat Vaihang ពួកអ្នកកំពុងដើរលើវិថីតារាលំដាប់អន្តរជាតិហើយ ហើយពួកអ្នកតែងតែតំណាងអោយតារាកម្ពុជាដែលបរទេសលាន់មាត់ថាវ៉ាវ….។

លោក ហ៊ុយ យ៉ាឡេង ដែលជាអ្នកដឹកនាំសម្តែង និងផលិតកររឿង “ដើម្បីកូន” បានបញ្ជាក់បន្ថែមថា ក្នុងនាមបងជារៀមច្បងសូមកោតសរសើរ និងសូមផ្តល់កម្លាំងចិត្តអោយពួកប្អូនបន្តធ្វើសកម្មភាពបង្ហាញថា យើងជាខ្មែរបែបនេះតទៅទៀត។ ឆ្លើយតបការលើកឡើងនេះ លោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ី បានបញ្ជាក់ដោយខ្លីថា“អគុណបងប្រុស ពួកយើងបន្តធ្វើទាំងអស់គ្នា“៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


