ជីវិតកម្សាន្ដ
បាត់មុខពីសិល្បៈយូរ តារាកំប្លែង ស៊ុនណារី ម៉ូនីកា ស្រាប់តែឮដំណឹងមានជំងឺប្រចាំកាយ
តារាចម្រៀងនិងកំប្លែង ស៊ុនណារី ម៉ូនីកា បន្ទាប់ពីស្ងប់ស្ងាត់បាត់មុខពីអាជីពសិល្ប:មួយរយៈមកនោះ ក៏ស្រាប់តែមានដំណឹងថា បច្ចុប្បន្នអ្នកនាងកំពង់មានជំងឺប្រចាំកាយ ហើយជួបការខ្វះខាតផងដែរ។
ចំពោះការលេចឮព័ត៌មាននេះបានធ្វើឲ្យអ្នកគាំទ្រនិងមហាជនមានការចាប់អារម្មណ៍ហើយភ្ញាក់ផ្អើលគ្រប់គ្នា ខណ:កន្លងមកអ្នកនាង ស៊ុនណារី ម៉ូនីកា តែងតែបង្ហាញវត្តមានច្រៀងរាំយ៉ាងសប្បាយបម្រើអារម្មណ៍ទស្សនិកជនគ្រប់វ័យឲ្យមានភាពស្រស់ស្រាយផុតទុក្ខកង្វល់ក្រោយសម្រាកការងារ។

ស្របគ្នានឹងដំណឹងនេះដែរ បើតាមការបញ្ជាក់ពីលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមក៏បានឲ្យដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថា តារាជើងចាស់ ស៊ុនណារី ម៉ូនីកា ពិតជាមានជំងឺប្រចាំកាយ ហើយជួបការខ្វះខាតមែន។
លោកបន្ថែមថា ដោយឃើញបែបនេះ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានឧបត្ថម្ភថវិកា«មូលនិធិសិល្បករចាស់ជរា»ជូនដល់តារាកំប្លែង ស៊ុនណារី ម៉ូនីការ ដែលមានជំងឺប្រចាំកាយនិងជីវភាពខ្វះខាតប្រចាំថ្ងៃនាអំឡុងសម័យជំងឺកូវីដ-១៩ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


