ជីវិតកម្សាន្ដ
ជី ឈីងលីន ចៅស្រីនាយ កុយ ទម្លាយរឿងរ៉ាវជីវិតរងសម្ពាធផ្លូវចិត្តតាំងក្មេង
ភ្នំពេញ៖ កាលពីថ្មីៗមកនេះមានការចាប់អារម្មណ៍ចំពោះរឿងរ៉ាវតារាសម្តែងវ័យក្មេងគឺកុមារី ជី ឈីងលីន ដែលជាចៅស្រីរបស់តារាកំប្លែងនាយ កុយ បន្ទាប់ពីបង្ហាញនូវការរងសម្ពាធផ្លូវចិត្តតាំងពីតូចមកម្ល៉េះ។
ទន្ទឹមគ្នាដែលបញ្ហានេះបានធ្វើឱ្យផ្ទុះកក្រើកលើបណ្តាញសង្គមហ្វេសប៊ុកនោះ ជី ឈីងលីន ដែលកំពុងកសាងកេរ្តិ៍ឈ្មោះល្បីនៅក្នុងការងារសិល្បៈ នាងក៏បានចេញមុខមកទម្លាយរឿងរ៉ាវជីវិតពិតរបស់នាង ដែលស្ដាប់ហើយស្ទើរទប់ទឹកភ្នែកមិនជាប់។

កុមារី ជី ឈីងលីន បានចែករំលែកបទពិសោធន៍ជីវិតជាមួយនឹងការរៀបរាប់ថា ជីវិតមនុស្សយើងម្នាក់ៗកើតមកតែងតែមានសម្ពាធមានបញ្ហា ទោះបីជាខ្លួនមានអាយុតិចមែនតែនាងមានសម្ពាធជាច្រើនដែលមិនហ៊ានចែករំលែក ឪពុកនាងគាត់បានលែងលះគ្នា នាងបាត់បង់ភាពកក់ក្តៅ ពេលខ្លះក៏តានតឹងមិនចង់ឱ្យរឿងនឹងកើតឡើងទេ តែវាបានកើតឡើងហើយនាងក៏ញញឹមររឹងមាំទទួលយកវា។
ជី ឈីងលីន បញ្ជាក់ថា៖ “ខ្ញុំរៀនផង ខ្ញុំធ្វើការផង ប៉ុន្តែខ្ញុំនៅតែលើកទឹកចិត្តខ្លួនខ្ញុំ ឱ្យមានស្នាមញញឹម ចេះតស៊ូ ជម្នះគ្រប់បញ្ហា ដែលនៅនឹងមុខខ្ញុំ។ នៅថ្ងៃដែលប៉ា ម៉ាក់ខ្ញុំលែងលះគ្នា ពាក្យមួយម៉ាត់ដែលខ្ញុំចាំមិនភ្លេចដែលប៉ាបានប្រាប់ខ្ញុំថា មើលប្អូនផង។ ហើយក៏ដូចគ្នា ត្រូវតែមានភាពតស៊ូ ខ្ញុំចាំពាក្យមួយ ខ្ញុំអាចយំបាន១ម៉ោង ១ថ្ងៃ ១ខែ ១ឆ្នាំ ក៏ប៉ុន្តែមិនមែនមួយជីវិត”។

ចៅស្រីនាយ កុយ រូបនេះបានបន្ថែមថា នេះគ្រាន់តែជាការចែករំលែកនៃរឿងរបស់ខ្លួននៅមានរឿងជាច្រើនទៀតដែលនាងត្រូវចែករំលែក។
សូមជម្រាបថាកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនោះ ម្ដាយរបស់តារាសម្ដែង ជី ឈិនលីន ក៏ធ្លាប់បានបង្ហោះសារបញ្ជាក់ថា កូនរបស់ខ្លួនរូបនេះត្រូវអ្នកស្គាល់គ្នាទះកំផ្លៀងខណៈដើរចេញពីបន្ទប់ទឹក ហើយអ្នកប្រព្រឹត្តរឿងនេះ ថែមទាំងអួតថាខ្លួនឆ្លាតទៀតផង៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


