ជីវិតកម្សាន្ដ
យ៉ែម សំអូន ត្អូញត្អែរនឹកកូនក្រមុំដែលរស់នៅឃ្លាតឆ្ងាយគ្នាយូរឆ្នាំ
ចំណងសេហ៍លោក យ៉ែម សំអូន និងអតីតភរិយាអ្នកនាង យ៉ាន លីនដា បានបែកគ្នាច្រើនឆ្នាំមកហើយខណៈដែលបច្ចុប្បន្នលោក យ៉ែម សំអូន កំពុងរស់នៅជាមួយអាជីពការងារសិល្បៈស្រុកខ្មែរចំណែកឯអតីតភរិយាក៏កំពុងរស់នៅឯក្រៅប្រទេសជាមួយកូនស្រីជាទីស្រលាញ់របស់ខ្លួន។

ដោយសារតែក្តីនឹករលឹកចំពោះកូនស្រី លោក យ៉ែម សំអូន មុននេះបន្តិចបានផ្ញើពំនោលតាមបណ្ដាញសង្គមហ្វេសប៊ុកតាមរយៈការរៀបរាប់ពីក្ដីបារម្ភក្នុងនាមជាឪពុកចំពោះកូនស្រីជាទីស្រលាញ់ដែលកំពុងរស់នៅឯនាយសមុទ្ររហូតធ្វើឲ្យអ្នកគាំទ្រមួយចំនួនបានបង្ហាញការអាណិតដល់តារាប្រុសរូបនេះ ដែលបានឃ្លាតឆ្ងាយទ្រូងពីកូនស្រី។
ភ្ជាប់នឹងរូបថតអនុស្សាវរីយ៍ជាមួយកូនស្រីវ័យជំទង់ លោក យ៉ែម សំអូន បានបរិយាយសារថា “នឹក កូនក្រមុំ ប៉ាប៉ាណាស់ កែវភ្នែកទាំងគូរបស់ប៉ាប៉ា ជូនពរកូនឲ្យមានសុខភាពល្អ និងមានភាពជោគជ័យនៅក្នុងជីវិតណាកូនណាVeronic a Yem”។

ជាមួយនឹងខ្លឹមសាររៀបរាប់របស់តារាប្រុសពោះម៉ាយលោក យ៉ែម សំអូន នេះ បានធ្វើឲ្យអ្នកគាំទ្រសរសើរទឹកចិត្តក្នុងនាមឪពុក ដែលស្រលាញ់ហើយនឹករលឹកបារម្ភចំពោះសុខទុក្ខកូនស្រីដែលកំពុងឃ្លាតឆ្ងាយពីទ្រូង។ មិនតែប៉ុណ្ណោះលោក យ៉ែម សំអូន កន្លងមកក៏បានបង្ហាញរូបភាពស្ដែងអំពីកាតព្វកិច្ចជាឪពុកដ៏ល្អមកលើកូនស្រីសំណព្វ យ៉ែម វិរូនីខា ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


