ជីវិតកម្សាន្ដ
ឆ្លងកាត់សិល្បៈ ៣០ ឆ្នាំ យ៉ែម សំអូន បង្ហើបថា លោកនៅតែរក្សាតម្លៃទីផ្សារដូចដើម អត់ផ្លាស់ប្ដូរទេ
តារាចម្រៀងជើងចាស់ដែលរក្សាបានទីផ្សារសិល្បៈ លោក យ៉ែម សំអូន គិតមកទល់បច្ចុប្បន្នបានចាប់អាជីពសិល្បៈមានរយៈពេលប្រមាណ ៣០ ឆ្នាំហើយ ហើយបើប្រៀបធៀបអ្នកសិល្បៈរួមជំនាន់ លោកនៅតែមានទឹកដមសំនៀងខ្លាំង មិនចាញ់មិត្តរួមជំនាន់ឡើយ។

អំឡុងពេលចូលវិថីសិល្បៈ ៣០ ឆ្នាំ មកនេះ លោក យ៉ែម សំអូន បានអះអាងថា មកដល់សព្វថ្ងៃ គឺលោកនៅតែរក្សាតម្លៃទីផ្សារដូចដើម អត់មានផ្លាស់ប្ដូរទេ។ កត្តានេះ ទើបជំរុញឲ្យតារាប្រុសជើងចាស់រូបនេះ អាចឆក់បានឱកាសច្រើនសម្រាប់ទីផ្សារចម្រៀង និងអាជីពតន្ត្រីសម័យផ្ទាល់ខ្លួន។

លោក យ៉ែម សំអូន បានឲ្យដឹងថា ទីផ្សារប្រកួតប្រជែង តែថោកគេប្រើច្រើនហើយ ព្រោះអ្នកដែលប្រឹងប្រកួតនោះសមត្ថភាពបានត្រឹមតែដូរអាហារបីពេលរបស់គាត់តែប៉ុណ្ណោះ ថោកគឺដាច់ខាតមិនអាចថ្លៃឡើយ តម្លៃគឺបានត្រឹមសម្រាប់អ្នកមិនសូវថ្លៃប្រើប៉ុណ្ណោះ សាកល្បងសួរពីតម្លៃលោកលេងសិនក៏បាន។

តារាចម្រៀង លោក យ៉ែម សំអូន បាននិយាយទៀតថា “ខ្ញុំ យ៉ែម សំអូន រាល់ថ្ងៃមិនបាច់រវល់ច្រើនអួតគ្នាឲ្យឃើញតែរវល់ក៏បាន ប៉ុន្តែ ៣០ ឆ្នាំហើយនៅក្នុងវិស័យនេះរបស់ខ្ញុំ គឺនៅតែរក្សាតម្លៃ គឺទីផ្សារនៅដូចដើមដដែល អត់ផ្លាស់ប្ដូរទេ តម្លៃ នៃសមត្ថភាព”។

តាមការកត់សម្គាល់តារាចម្រៀងលោក យ៉ែម សំអូន បច្ចុប្បន្នហាក់មានការមមាញឹកខ្លាំងលើអាជីពសិល្បៈ ជាពិសេសមុខរបររកស៊ីផ្ទាល់ខ្លួន ព្រោះថាលោកមានក្រុមតន្ត្រីសម័យផ្ទាល់ខ្លួន និងទទួលបានការគាំទ្រជាបន្តបន្ទាប់ពីមហាជនគ្រប់មជ្ឈដ្ឋាន។ កត្តានេះហើយទើបជំរុញឲ្យតារាប្រុសរូបនេះ កាន់តែមានជីវភាពធូរធារ និងហ៊ឺហា មិនចាញ់មិត្តភ័ក្ដិរួមជំនាន់ទេ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


