ជីវិតកម្សាន្ដ
លោក យ៉ែម សំអូន ចេញមកបញ្ជាក់ ខណៈមានអ្នកចង់សម្ភាសន៍សួរនាំរឿងកូនស្រី
ដោយមានការសួរនាំច្រើនពីបណ្ដាអ្នកសារព័ត៌មាន និងផេកផ្សព្វផ្សាយមួយចំនួន ចង់ជួបសម្ភាសន៍ផ្ទាល់ជាមួយកូនស្រីសំណព្វចិត្ត Veronica Yem តារាចម្រៀងជើងចាស់ លោក យ៉ែម សំអូន ដែលជាឪពុក បានចេញមុខបញ្ជាក់ថា បើចង់ដឹង ឬ សួរនាំព័ត៌មានជុំវិញកូនស្រីគឺអាចសួរពីលោកបាន។

ជាការកត់សម្គាល់ តារាចម្រៀងប្រុសជើងចាស់ទឹកដមសំឡេងពីរោះក្រអួនក្រអៅមិនចេះរីងស្ងួត លោក យ៉ែម សំអូន តែងបំពេញតួនាទីយ៉ាងល្អ និងបង្ហាញពីការបារម្ភក្នុងនាមជាឪពុកចំពោះកូនស្រីជាទីស្រលាញ់ ខណៈដែលលោក និងភរិយាអ្នកនាង យ៉ាន លីនដា បានរស់នៅជួបជុំគ្រួសារវិញផងនោះ។

ឆ្លើយតបទៅកាន់អ្នកចង់ដឹងជុំវិញរឿងរ៉ាវផ្ទាល់ខ្លួនរបស់កូនស្រី លោក យ៉ែម សំអូន បានឲ្យដឹងថា ក្នុងនាមលោកជាឪពុក សូមឆ្លើយតបជូនចំពោះអ្នកសារព័ត៌មាន និងវេបសាយផេកផ្សព្វផ្សាយមួយចំនួន ដែលបានឆាតមកកូនស្រីលោកឈ្មោះ Veronica Yem ក៏ដូចជាឆាតមកលោក ដើម្បីសុំ facebook កូនស្រី ចង់សម្ភាសន៍ពីចំណាប់អារម្មណ៍របស់គាត់។

លោក យ៉ែម សំអូន បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ជូនថា កូនស្រីរបស់ខ្ញុំ នាងអត់ដែលចេះលេង facebook ទេ ក្រៅពីគ្រាន់តែមានសម្រាប់គ្រួសារប៉ុណ្ណោះ ហើយនាងក៏និយាយភាសាខ្មែរមិនបានច្រើនដែរ បើអក្សរគឺរឹតតែចេះតែម្ដង ដូច្នេះបើបងប្អូនចង់មានព័ត៌មានអ្វីពីគាត់អាចសួរពីខ្ញុំបាន»។

កាលពីថ្មីៗ កន្លងទៅ អ្នកនាង យ៉ាន់ លីនដា ដែលជាភរិយាលោក យ៉ែម សំអូន បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីផ្សះផ្សាចំណងស្នេហ៍ ១០ ឆ្នាំ ដែលបានកន្លងផុតទៅ ជាពិសេសអ្នកនាងមកលើកនេះដើម្បីរស់នៅជុំគ្រួសារ និងគ្រប់គ្រងទ្រព្យសម្បត្តិ ព្រមទាំងការងាររកស៊ីរបស់លោក យ៉ែម សំអូន ដែលជាស្វាមី៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ