ជីវិតកម្សាន្ដ
យ៉ែម សំអូន ទម្លាយថា ម៉េង កែវពេជ្ជតា ជាគ្រូលាក់មុខជួយឲ្យទទួលបានផ្លែផ្កា ជោគជ័យ
តារាចម្រៀងប្រុសលោក យ៉ែម សំអូន សុខៗ ស្រាប់តែចេញមកទម្លាយថា កំពូលតារាចម្រៀងជើង ចាស់អ្នកនាង ម៉េង កែវពេជ្ជតា ជាអ្នកមានគុណធ្លាប់ជួយជ្រោមជ្រែងឲ្យលោកជោគជ័យ និងទទួលបានផ្លៃផ្កាមកដល់សព្វថ្ងៃនេះ។ ក្នុងនោះ លោកក៏បានចាត់ទុកអ្នកនាង ម៉េង កែវពេជ្ជតា ជាគ្រូលាក់មុខទៀតផង។

តារាចម្រៀងលោក យ៉ែម សំអូន បានបង្ហោះរូបភាពដោយសរសេរភ្ជាប់ខ្លឹមសារដូច្នេះថា «My only one idol គាត់ ជាគ្រូលាក់មុខរបស់ខ្ញុំ ដែលកំពូលសមត្ថភាពរបស់គាត់ធ្វើឲ្យខ្ញុំរៀនតាម និងទទួលបានផ្លែផ្កាជោគជ័យមកដល់រាល់ថ្ងៃនេះ ខ្ញុំសូមគោរពតបស្នងគុណរបស់រៀមច្បង ដោយការថែរក្សា កេរ្តិ៍តម្លៃ ដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាននេះរហូត»។

ជាការពិតណាស់ អ្នកនាង ម៉េង កែវពេជ្ជតា ថ្វីត្បិតតែបច្ចុប្បន្នមានវ័យច្រើនបន្តិចក្តី តែតារាស្រីរូបនេះនៅតែរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពសម្រាប់ទីផ្សារចម្រៀងគ្រប់មជ្ឈដ្ឋាន ពោល ទទួលបានការគាំទ្រទាំងមនុស្សវ័យចំណាស់ និងមិត្តៗយុវវ័យផងដែរ ខណៈអ្នកនាងត្រូវបានគេចាត់ទុកដែរថាជារាជិនីសំឡេងពីរោះរណ្ដំចិត្ត។

ចំណែកតារាចម្រៀងប្រុសលោក យ៉ែម សំអូន វិញ ក៏មានប្រជាប្រិយភាពច្រើនផងដែរ ដោយសារបច្ចុប្បន្នលោកមានក្រុមតន្ត្រីសម័យផ្ទាល់ខ្លួន បម្រើអារម្មណ៍ទស្សនិកជននៅតាមបណ្ដាកម្មវិធីផ្សេងៗ គ្រប់ទីកន្លែងទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


