ជីវិតកម្សាន្ដ
អ្នកសិល្បៈចាស់-ក្មេង១០រូបជួបទុក្ខធំក្នុងដំណាក់កាលជំងឺកូវីដ-១៩
ភ្នំពេញ៖ តាមការកត់សម្គាល់នៅក្នុងឆ្នាំ២០២១នេះ គេសង្កេតឃើញមានតារាប្រុស-ស្រីល្បីៗចាស់ក្មេងរបស់ខ្មែរចំនួន១០រូបបានជួបទុក្ខសោកដ៏ក្រៀមក្រំ និងសោកសៅសម្រាប់ក្រុមគ្រួសារនីមួយៗដោយមិនខុសគ្នានឹងប្រជាពលរដ្ឋឯទៀតឡើយ។

ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ចេញពីក្រុមគ្រួសារពិតជាធ្វើឱ្យពួកគេមានការសោកស្តាយ និងអាឡោះអាល័យខ្លាំងបំផុត។ ម្យ៉ាងការបាត់បង់នេះគឺស្របពេលដែលបញ្ហាជំងឺកូវីដ-១៩ កំពុងរាតត្បាត។
ទន្ទឹមគ្នានោះក៏មានតារាប្រុស-ស្រី១០រូបដែលជួបទុក្ខធំត្រូវបានបាត់បង់មនុស្សជាទីស្រលាញ់ពីគ្រួសារ។ តារាចាស់ក្មេងទាំងនោះរួមមាន៖
១. តារាចម្រៀងវ័យក្មេងកញ្ញា វី ឌីណែត និងក្រុមគ្រួសារបានជួបទុក្ខជាទម្ងន់ ដោយសារអ្នកម្ដាយជាទីស្រឡាញ់បានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ៦២ឆ្នាំ ដោយសារតែជំងឺកូវីដ-១៩។
២. តារាកំប្លែងកញ្ញា ស្រីពីន បានជួបទុក្ខធំ និងក្រៀមក្រំកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ខណៈអ្នកម្ដាយជាទីស្រឡាញ់របស់នាងបានទទួលមរណភាព ក្នុងជន្មាយុ៦២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
៣. តារាសម្ដែង វ៉ាង ស្រីណូ បានជួបទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ព្រោះលោកឪពុកជាទីស្រឡាញ់បានទទួលមរណភាពកាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ដោយរោគាពាធ។
៤. តារាសម្ដែងកញ្ញា គៀត សុវណ្ណាឡាង បានជួបទុក្ខធំដូចគ្នា ខណៈលោកឪពុកជាទីស្រឡាញ់បានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ៥០ឆ្នាំ។ ឪពុករបស់នាងមានជំងឺកៀបសរសៃឆ្អឹងខ្នង។
៥. តារាចម្រៀងប្រុសលោក ឆន សុវណ្ណរាជ ក៏បានជួបទុក្ខធំក្នុងគ្រួសារដូចគ្នា ខណៈអ្នកម្តាយជាទីស្រឡាញ់បានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ដោយសារជំងឺលើសឈាម និងគាំងបេះដូង។
៦. កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏មានទុក្ខក្រៀមក្រំ ដោយសារជីដូនរបស់អ្នកនាងបានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដោយសារជរាពាធ។
៧. តារាសម្តែងអ្នកនាង ឈឹម អារីយ៉ា ថ្មីៗនេះនាងបានជួបទុក្ខផ្ទួនៗគ្នា ខណៈអ្នកម្ដាយក្មេកទើបមរណភាពមិនទាន់បានប៉ុន្មានផង ស្រាប់តែលោកប្តីជាទីស្រឡាញ់បានទទួលមរណភាពចោលទាំងអាល័យផងដែរ។
៨. តារាចម្រៀងវ័យក្មេង កញ្ញា យូរី និងក្រុមគ្រួសារពេលនេះបានជួបទុក្ខដ៏ក្រៀមក្រំ និងសោកសៅបំផុត ខណៈអ្នកម្តាយជាទីស្រឡាញ់បានទទួលមរណភាពទាំងអាល័យ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដោយសារជំងឺទឹកនោមផ្អែម និងលើសឈាម។
៩. តារាកំប្លែងជើងចាស់នាយ ព្រីង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក៏បានសរសេរនៅគណនីហ្វេសប៊ុករបស់ខ្លួនពីមរណទុក្ខដ៏ក្រៀមក្រំ ព្រោះប្រពន្ធស្លាប់ដោយសារមានជំងឺរ៉ាំរ៉ៃប្រចាំកាយមិនអាចព្យាបាលសង្គ្រោះជីវិត។
១០. តារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆ័យ កាលពីប៉ុន្មានថ្ងៃមុននេះ នៅលើគណនីហ្វេសប៊ុករបសនាងក៏បានផ្លាស់ប្តូររូបភាពដែលធ្លាប់ដាក់តាំងធម្មតាប្រែមករូបភាពកាន់ទុក្ខវិញ ដោយនាងបញ្ជាក់ថា កាន់ទុក្ខលោកពូជាទីស្រលាញ់។
ជាការកត់សម្គាល់តាមរយៈដំណឹងនៃមរណ:ទុក្ខដ៏ក្រៀមក្រំនេះ គេឃើញមានមិត្តភក្តិសិល្បៈដែលសិ្នទ្ធជាមួយតារាចម្រៀង និងសម្តែងប្រុស-ស្រីល្បីៗទាំងនោះ បានសម្តែងការចូលរួមរំលែកទុក្ខដ៏សោកសៅ និងក្រៀមក្រំនេះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


