Connect with us

ជីវិតកម្សាន្ដ

លោកគ្រូ អៀង ស៊ី​ធុល វះកាត់​ជំងឺ​សរសៃ​បេះដូង​ដំណាក់​កាល​ទី​៣

បានផុស

នៅ

វីរ​សិល្បករ​ជើងចាស់​លោកគ្រូ អៀង ស៊ី​ធុល ស្រប​ពេលដែល​បាត់​មុខ​ពី​សិល្បៈអស់​មួយរយៈ​ធំ​នោះ​កាលពី​ថ្មីៗ​កន្លងទៅ​ឮ​ដំណឹង​ភ្ញាក់ផ្អើល​ថា បច្ចុប្បន្ន​លោកគ្រូ​កំពុង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ចេញទៅ​និង​ព្យាបាល​នៅ​ឯ​ក្រៅប្រទេស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ លោកគ្រូ អៀង ស៊ី​ធុល​ពេលនេះ ​កំពុងតែ​សម្រាក​ព្យាបាល​ជំងឺ​បេះដូង​កម្រិតធ្ងន់​។​ ម្យ៉ាងទៀត​មុននេះ ​ក៏​មាន​ព័ត៌មាន​ទៀត​ថា ​លោកគ្រូ អៀង ស៊ី​ធុល ត្រូវ​ចូល​វះកាត់​ជំងឺ​សរសៃ​បេះដូង​ដំណាក់កាល​ទី​៣ ​នៅ​អាមេរិក​ផងដែរ​។ ប្រភព​បាន​លើកឡើងថា​ ចំពោះ​ការវះកាត់​ដំណាក់ កាល​ទី​៣​នេះ​គឺ​ទទួល​លទ្ធផល​បាន​ជោគជ័យ​បន្ទាប់​ពី​សន្លប់​រយៈពេល​១​ខែ​លើ​គ្រែពេទ្យ​។​ សម្រាប់​ដំណាក់​កាល​ទី​៣​នេះ ​ត្រូវ​ចោះ​និង​កាត់​សរសៃ​ជើង​មកត​សរសៃ​បេះដូង​។​

​បន្ទាប់ពី​ការព្យាបាល​យ៉ាង​ជំនាញ​របស់​ក្រុម​គ្រូ​ពេទ្យ​អាមេរិក​កាលពី​ថ្ងៃទី​០២​ ខែសីហា ​ឆ្នាំ​២០២១​លោក​គ្រូ​បាន​ចេញពី​ពេទ្យ​ទៅ​សម្រាក​នៅផ្ទះ​កូនស្រី​នៅ​រដ្ឋ​ម៉ាស្សាឈូសេត​សហរដ្ឋអាមេរិក​វិញ​ហើយ​។​ យ៉ាង​ណា​មិញ​ក្រោយ​ទទួល​បាន​ការវះកាត់​រួចរាល់​ហើយ​ លោកគ្រូ អៀង ស៊ី​ធុល ឥឡូវនេះ​ហាក់​មា​នសភាព​ធូរ​ស្រាល​ខ្លះ ​គ្រាន់តែ​ត្រូវ​ប្រើ​ពេល​ច្រើន​ខែ​ទៀត​ទើប​លោកគ្រូ​អាច​វិល​មករក​សភាព​ដូច​ដើម​វិញ​។​

​គេ​សង្កេតឃើញថា​ តារាចម្រៀង​ជើងចាស់​និង​ជា​សាស្ត្រាចារ្យ​ផ្នែក​សិល្បៈ​បុរាណ​លោក អៀង ស៊ី​ធុល បាន​ស្ងប់ស្ងាត់​ពី​សិល្បៈមាន​រយៈពេល​យូរ​ហើយ​ទើបតែ​ថ្មីៗ​នេះ​ធ្លាយ​ដំណឹង​នៃ​ការធ្លាក់​ខ្លួន​ឈឺ​ធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​បារម្ភ​គ្រប់គ្នា​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម