ជីវិតកម្សាន្ដ
មានដឹងទេ ចំណងស្នេហ៍នាយ ចយ មកដល់ពេលនេះយ៉ាងម៉េចហើយ ក្រោយរៀបការ៣ឆ្នាំ
ចំណងស្នេហារបស់តារកំប្លែងនាយ ចយ និងភរិយាស្រស់ស្អាតអ្នកនាង ខ្វាន់ឌី គិតមកទល់ពេលនេះមានរយៈពេលប្រមាណជាង៣ឆ្នាំមកហើយ ខណ:ពួកគេក៏ទទួលបានចំណងដៃកូនប្រុសជាទីស្រឡាញ់ម្នាក់ផងដែរ។
គេចាំបានថា ពិធីអាពាហ៍ពិពាហ៍របស់លោក សែ ភិន ហៅនាយ ចយ និងភរិយាអ្នកនាង ប៉ិន ក្វាន់ឌី បានរៀបចំធ្វើឡើងកាលពីថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិមានពិភពថ្មីសែនសុខ ដោយមានភ្ញៀវនិងអ្នកសិល្ប:ល្បីៗជាច្រើនចូលរួម។

ដោយឡែកនៅអំឡុងពេលមុនថ្ងៃរៀបការ គឺគេឃើញមានមតិរិះគន់មួយចំនួនបានកើតឡើងមកលើអ្នកទាំងពីរដោយខ្លះលើកឡើងថា ចំណងស្នេហ៍មួយនេះកើតឡើងដោយសារតែលុយបើមិនមែនលុយ ក៏គេមិនយកនាយចយនោះដែរ។ ប៉ុន្តែអ្វីៗដែលបង្ហាញកាន់តែច្បាស់នោះ គឺចំណងស្នេហ៍ពួកគេកាន់តែរឹងមាំនិងមានភាពផ្អែមល្ហែមគួរឲ្យសរសើរ។
ត្រង់ចំណុចនេះ បានធ្វើឲ្យអ្នកគាំទ្រនិងមហាជនផ្ទុះការសរសើរគ្រប់គ្នាសមដូចអ្វីដែលភរិយានាយ ចយ ធ្លាប់លើកឡើងថា មិនដែលស្រលាញ់អ្នកណាដោយសារឋានៈឬលុយកាក់ ប៉ុន្តែបើស្រលាញ់គឺស្រលាញ់ដោយសារទឹកចិត្តស្រលាញ់ ចេះមើលថែយកចិត្តទុកដាក់គ្នានិងព្រមទទួលយកចរិតពិតរបស់គ្នា លុយកាក់បើខ្វះខាតអាចជួយគ្នារកបាន សុំត្រឹមតែស្មោះត្រង់គឺគ្រប់គ្រាន់ហើយ។

សូមជម្រាបដែរថា ពិធីរៀបមង្គលការនាយ ចយ កាលនោះត្រូវបានរៀបចំយ៉ាងអាធិកអាធមអមដោយតារាកំប្លែងល្បីៗជាច្រើននាក់ ហើយជាពិសេស វត្តមានកូនប្រុសទាំងពីររបស់សម្តេចតេជោនាយករដ្ឋមន្ត្រីចូលរួមជាហេតុធ្វើឲ្យតារាកំប្លែងអភ័ព្វរូបសម្បត្តិនាយ ចយ រំភើបទប់ទឹកភ្នែកមិនបាន៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


