ជីវិតកម្សាន្ដ
តារាកំប្លែងជើងចាស់លោកតា ហ្វុយហ្សូ ធ្លាក់ខ្លួនឈឺធ្ងន់ស្ថិតក្នុងការសង្គ្រោះបន្ទាន់
តារាកំប្លែងនិងសម្តែងជើងចាស់លោកតា ហ្វុយហ្សូ បានធ្លាក់ខ្លួនឈឺធ្ងន់កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ នេះបើយោងតាមការបញ្ជាក់ពីកូនស្រីបង្កើតរបស់គាត់។

អ្នកនាង ស៊ូ វណ្ណថា ដែលត្រូវជាកូនស្រីបង្កើតលោកតា ហ្វុយហ្សូ បានប្រាប់ឲ្យដឹងថា លោកតាមានអាការៈជំងឺក្អក និងហត់ខ្លាំង ដោយមានពេលខ្លះក្អកដង្ហក់រហូតចង់ស្ទះម្ដងៗផងដែរ។ លោកតា ហ្វុយហ្សូ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១កន្លងមកម្លេះ។
អ្នកនាងបន្តថា មូលហេតុដែលឪពុក(តារាកំប្លែង ហ្វុយហ្សូ)ធ្លាក់ខ្លួនក្នុងសភាពធ្ងន់ធ្ងរបែបនេះ គឺដោយសារតែលោកមានជំងឺរលាកសួត និងរលាកតម្រងនោម ព្រោះកាលពីប្រមាណជាង១០ឆ្នាំមុន គាត់ធ្លាប់មានជំងឺរបេងម្ដងរួចមកហើយ ទើបក្រោយមកក៏ស្រាប់តែកើតជំងឺនេះតែម្តង។

ស្ថិតក្នុងវ័យប្រមាណ៨០ឆ្នាំ និងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ លោកតា ហ្វុយហ្សូ ត្រូវបានមហាជន និងអ្នកគាំទ្រមួយចំនួនធំបង្ហាញការព្រួយបារម្ភ ខណ:មានការជូនពរជាច្រើនពីទស្សនិកជនឲ្យលោកតា ហ្វុយហ្សូ ឆាប់ជាសះស្បើយពីជំងឺផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


