ជីវិតកម្សាន្ដ
លោក ដួង សុខគា ស្នើឲ្យយុវជនចូលរួមថែរក្សាអក្សរខ្មែរ កាត់បន្ថយការប្រើប្រាស់អក្សរឡាតាំង
តារាប្រុសពហុជំនាញលោក ដួង សុខគា ជាថ្មីម្តងទៀត បានអំពាវនាវដល់មហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ ត្រូវចូលរួមថែរក្សាអក្សរខ្មែរ ដោយកាត់បន្ថយការប្រើប្រាស់អក្សឡាតាំង។
ការអំពាវនាវរបស់លោក ដួង សុខគា នេះ ដោយលោកសង្កេតឃើញថា កន្លងមានយុវជនខ្មែរជាច្រើននាក់ បានផុស ផុល ក្នុងការសរសេរអក្សរឡាតាំងយកសូរ ឬខ្យល់ជាខ្មែរ។ លោក ដួង សុខគា បានថ្លែងថា ដើម្បីឲ្យអក្សរសាស្រ្តជាតិយើងថ្កុំថ្កើនល្អខ្លាំង ត្រូវនាំគ្នាសរសេរអក្សខ្មែរ កុំសរសេរអក្សរឡាតាំង។
លោក ដួង សុខគា បានលើកឡើងតាមរយ:សារព័ត៌មានថា ប្រសិនបើយើងមើលពីទិដ្ឋភាពទូទៅ ការសរសេរអក្សរឡាតាំង យកសូរ ឬខ្យល់ជាខ្មែរនោះ គឺមកទល់ពេលនេះ មានលក្ខណ:ថមថយចុះហើយ មិនដូចពីមុនទេ។
លោកបន្តទៀតថា ឥឡូវសង្កេតឃើញ គឺនៅតែមួយចំនួនប៉ុណ្ណោះ ដែលសរសេរអក្សរឡាតាំង ព្រោះដោយសារពួកគាត់ ប្រហែលជាយល់ដែរថា បើប្រើ (អក្សរឡាតាំង) មិនចំនូវភាសាររបស់គេបារាំង ឬអង់គ្លេសទេ ហើយអក្សរអស់នោះ លោកយល់ថា មិនមានប្រយោជន៍អ្វីសម្រាប់ពួគាត់ ឬប្រើប្រាស់ជាសកលទេ។
លោក ដួង សុខគា និយាយថា «ខ្ញុំគិតថា បើសិនដូចសព្វថ្ងៃ មានការកែប្រែហើយ នឹងមានការចុះថមថយ នូវការ ប្រើប្រាស់អក្សរឡាតាំង គឺសម្រាប់អក្សរសាស្រ្តខ្មែរ យើងកាន់តែរីកចំរើនខ្លាំង។ ដូច្នេះរឿង ដែលសំខាន់ទៀតនោះ គឺទី១. យើងទាំងអស់គ្នាចូលរួម។ ២. យុវជន និងយុវតី ត្រូវងាកមកដោយគិតថា អក្សសាស្ត្រខ្មែរជាផ្នែកមួយ នៃព្រលឹងជាតិ»។
«បើយើងស្រលាញ់ជាតិ ស្រលាញ់ប្រទេស គឺយើងត្រូវតែស្រលាញ់អក្សរ របស់យើងដែរ។ ហេតុនេះទាល់តែយើងទាំងអស់គ្នា ជួយថែរក្សាអក្សរខ្មែរយើងឲ្យបានល្អបំផុត ត្រង់ចំណុចនេះហើយ គឺយើងមានឈ្មោះថា ជាអ្នកស្នេហាជាតិ»។ នេះជាការបន្ថែមរបស់លោក ដួង សុខគា៕
អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?