ជីវិតកម្សាន្ដ
លោក ដួង សុខគា អំពាវនាវរួមគ្នាផ្សព្វផ្សាយពីសីលធម៌ សុជីវធម៌ ដើម្បីសេចក្ដីសុខក្នុងសង្គម
តារាប្រុសពហុជំនាញលោក ដួង សុខគា ទោះបច្ចុប្បន្នមមាញឹកក្នុងការងារសិល្បៈផ្នែកភ្លេងបុរាណយ៉ាងណាក្តី តែជាការកត់សម្គាល់ លោកមិនភ្លេចបំផុសមហាជនខ្មែរ ពាក់ព័ន្ធនឹងរឿងសង្គមនោះទេ។

ប្រាកដណាស់ តាមរយៈផ្នត់គំនិតរបស់លោក ដួង សុខគា កន្លងមក លោកតែងចេញសារដាស់តឿនល្អៗ ដែលជាគំនិតវិជ្ជមានសម្រាប់សង្គម ពិសេសយុវជនខ្មែរជំនាន់ក្រោយឲ្យបានយល់ដឹងពីតម្លៃវប្បធម៌ អរិយធម៌ សិល្បៈ និងអក្សរសាស្ត្រជាតិជាដើម…។
តួយ៉ាងថ្មីៗ នេះ លោក ដួង សុខគា បានចេញមកអំពាវនាវ ដោយស្នើឲ្យប្រជាពលរដ្ឋ និងអ្នកគាំទ្រ រួមគ្នាផ្សព្វផ្សាយពីសីលធម៌ សុជីវធម៌ ដើម្បីសេចក្ដីសុខរួមក្នុងសង្គម។ ជាមួយគ្នានោះ លោក សុខគា បានលើកឡើងដែរថា សុជីវធម៌ សីលធម៌ មាននៅទីណា ទីនោះមានក្តីស្រលាញ់ សាមគ្គីភាព ក្តីមេត្តា និងភាពស្រស់បំព្រង។

លោកក៏បានបញ្ជាក់បន្ថែមថា «យើងមិនគាំទ្រដាច់ខាត វីដេអូទាំងឡាយណាដែលបំផ្លាញនូវ សីលធម៌សង្គម ព្រោះវាជាមេរោគបំផ្លាញសេចក្តីសុខរបស់យើងទាំងអស់គ្នា»។ ទន្ទឹមគ្នានេះ មានការបញ្ចេញមតិថា «យើងរួមគ្នាផ្សព្វផ្សាយពីសីលធម៌ សុជីវធម៌ ដើម្បីឲ្យសង្គមយើងមានមនុស្សមានសុជីវធម៌ច្រើនបន្តិច»។
យ៉ាងណាក៏មានការបង្ហាញការគាំទ្រ និងក្តីបារម្ភផងដែរ ចំពោះយុវជនជំនាន់ក្រោយ ដោយទស្សនៈថា «ល្អណាស់បង ព្រោះមនុស្សក្នុងសង្គមយើងឥឡូវ សីលធម៌ និងសុជីវធម៌ ធ្លាក់ចុះខ្លាំងណាស់។ តើមានមនុស្សប៉ុន្មាននាក់ ដែលមើលឃើញដូចខ្ញុំ ខ្ញុំបារម្ភពីក្មេងៗ ជំនាន់ក្រោយដែលទទួលបានឥទ្ធិពលមិនល្អ។ នេះគ្រាន់តែជាមតិ និងការយល់ឃើញរបស់ខ្ញុំប៉ុណ្ណោះ»។

កត់សម្គាល់ដែរថា តារាពហុជំនាញអាចលេងបានគ្រប់ទម្រង់ទាំងសម័យ និងបុរាណ លោក ដួង សុខគា ជារឿយៗ លោកតែងបង្ហាញពីឆន្ទៈបំផុសស្មារតីដល់យុវជនដែលជាកូនខ្មែរគ្រប់រូប ត្រូវនាំគ្នាចូលរួមថែរក្សាតម្លៃវប្បធម៌ អរិយធម៌ និងភាសាជាតិ អក្សរជាតិ ដែលជាកេរដំណែលមរតកដូនតាដ៏ល្អផូរផង់របស់ខ្មែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


