ជីវិតកម្សាន្ដ
លេចមុខក្មេងប្រុសម្នាក់ធ្វើឲ្យអ្នកគាំទ្រសង្ស័យថា ជាកូនរបស់ មាស សុខសោភា
ភ្នំពេញ ៖ តារាចម្រៀងសំនៀងមនោសញ្ចេតនា មាស សុខសោភា ថ្មីៗនេះត្រូវបានមិត្តភក្តិរួមអាជីពសិល្បៈទម្លាយនូវរូបថតនៃពិធីមង្គលការជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុកបង្កការភ្ញាក់ ផ្អើលដល់អ្នកគាំទ្រគ្រប់គ្នា។

ក្នុងពេលនោះដែរ តារាចម្រៀងប្រុសលោក ឆន សុវ ណ្ណារាជ ក៏បានបង្ហោះរូបភាព២សន្លឹកអបដោយកា រជូនពរនាឱកាសគម្រប់១២ឆ្នាំនៃអាពាហ៍ពិពាហ៍របស់អ្នកនាង មាស សុខសោភា និងស្វាមីផងដែរ។ប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ថែ មទៀតនោះស្រាប់តែឥឡូវនេះធ្លាយរូបក្មេងប្រុសម្នាក់ទៀតដែលគេសង្ស័យថាជាកូនប្រុសរបស់ មា ស សុខសោភា។

រូបភាពជាច្រើនសន្លឹងស្ថិតក្នុងសកម្មភាពស្និទ្ធស្នាលលក្ខណ:គ្រួសាររវាងអ្នកនាង មាស សុខសោភា និងស្វាមីព្រមទាំងក្មេងប្រុសជំទង់នោះកំពុងត្រូវបានគេទម្លាយជាបន្តបន្ទាប់ខណ:មានការលើកឡើងថា ក្មេងប្រុសម្នាក់ជាកូនរបស់តារាចម្រៀង មាស សុខសោភា។ប៉ុន្តែមិនទាន់មានប្រភពផ្លូវការណាមួយបញ្ជាក់នៅឡើយទេ។

ជុំវិញព័ត៌មានដែលកំពុងរសើបនិងជាចម្ងល់របស់អ្នកគាំទ្រនេះដែរកម្ពុជាថ្មីនៅរសៀលថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១នេះបានព្យាយាមស្វែងរកការបំភ្លឺពីតារា ចម្រៀង មាស សុខសោភា ដែរតែមិនទាន់ទាន់មាន ការបកស្រាយនៅឡើយទេ៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


