ជីវិតកម្សាន្ដ
លីគអាជីព MPL-KH Pro League ត្រឡប់មកវិញជាមួយពាក្យ«កើតមកពូកែ» និងទម្រង់ប្រកួតថ្មីដ៏អស្ចារ្យ
ព្រឹត្តិការណ៍ប្រកួតលីគអេឡិចត្រូនិកអាជីព MPL-KH Pro League នៃវិញ្ញាសា Mobile Legends: Bang Bang វិលត្រឡប់មកវិញជាមួយនឹងទម្រង់ប្រកួតកាន់តែអស្ចារ្យ និងគួរឲ្យចាប់អារម្មណ៍ជាងរដូវកាលទី១។
ភាពជោគជ័យ MPL-KH Pro League រដូវកាលទី១ អ្នកគាំទ្រប្រហែលជានៅចាំយ៉ាងច្បាស់ថា លីគ Mobile Legends: Bang Bang MPL-KH Pro League 2021 ដែលជារដូវកាលទី១បានក្លាយជាផ្ទះនៃកីឡាអេឡិចត្រូនិកសម្រាប់វិញ្ញាសា MLBB ដ៏សំខាន់បំផុតប្រចាំប្រទេសកម្ពុជាដែលផ្តល់ឱកាសដ៏អស្ចារ្យដល់អត្តពលិកកម្ពុជាបញ្ចេញស្នាដៃ ពង្រឹងសមត្ថភាព និងអភិវឌ្ឍខ្លួន។

វាបានក្លាយជាព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ឆ្នាំ2021 MPL-KH មានក្រុមចូលរួមយ៉ាងច្រើនរហូតដល់២៥៦ក្រុមដែលត្រូវបានជ្រើសរើសឆ្ពោះទៅប្រកួតវគ្គជម្រុះដើម្បីស្វែងក្រុមខ្លាំង១៦ចុងក្រោយ។ ក្រុមទាំង១៦ត្រូវប្រកួតប្រជែងគ្នាដើម្បីសល់ត្រឹមតែ៤ក្រុមចុងក្រោយឡើងទៅប្រកួតវគ្គវិលជុំសន្សំពិន្ទុជាមួយក្រុមខ្លាំង៤ផ្សេងទៀតដែលអង្គុយចាំវគ្គនេះស្រាប់។
ទីបំផុតក្រុម See You Soon បានក្លាយជាជើងឯក MPL-KH Pro League រដូវកាលទី១ និងបានតំណាងឲ្យកម្ពុជាទៅប្រកួតជើងឯកពិភពលោក M3។ ក្រុមជម្រើសជាតិកម្ពុជានេះ ថ្វីបើទើបចូលរួមប្រកួតលើកដំបូងក្នុងជើងឯកពិភពលោក M3 ប៉ុន្តែពួកគេធ្វើបានយ៉ាងល្អរហូតទទួលបានកំណត់ត្រាខ្ពស់បំផុតរបស់ខ្លួនលើឆាកអន្តរជាតិ និងស្ថិតនៅចំណាត់ថ្នាក់លេខ៩ក្នុងចំណោមក្រុមចូលរួមទាំង១៦មកពីទូទាំងពិភពលោក។

ក្រុមតំណាងកម្ពុជាបានឈរលើក្រុមផ្សេងៗជាច្រើនទៀត ដូច្នេះមានន័យថា កីឡាអេឡិចត្រូនិកកម្ពុជាកំពុងដើរលើផ្លូវត្រូវក្នុងការជំរុញកីឡាអេឡិចត្រូនិករបស់កម្ពុជាលើឆាកអន្តរជាតិ។
រដូវកាលថ្មីត្រឡប់មកវិញដោយមានទម្រង់ប្រកួតដ៏អស្ចារ្យពេលនេះ MPL-KH Pro League រដូវកាលថ្មី ឆ្នាំ២០២២ដែលរៀបចំដោយក្រុមហ៊ុន Moonton Games ជាមួយនឹងម្ចាស់ឧបត្ថម្ភ និងដៃគូសហការជាច្រើនវិលត្រឡប់មកវិញដោយមានទម្រង់ប្រកួតថ្មីកាន់តែអស្ចារ្យ ទាក់ទាញ និងកាន់តែអាជីព។

វានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញ រំភើបរីករាយ និងអស្ចារ្យនៅពេល MPL-KH Pro League ត្រូវបានបែងចែកជាពីរវគ្គផ្សេងគ្នាពោលគឺវគ្គ Spring Split និងវគ្គ Autumn Split។ សម្រាប់វគ្គ Spring Split រំលេចដោយទ្រឹស្តី«កើតមកពូកែ»ដែលនឹងផ្តល់ជូនអត្តពលិកស្វែងរកការបំពេញក្តីស្រមៃតាមរយៈទេពកោសល្យ និងភាពឆ្លាតវៃឆ្ពោះរកភាពរុងរឿង។ ដូច្នេះវាមានន័យថា ក្រុមនីមួយៗនឹងមានឱកាសចូលរួមប្រកួត២ដងក្នុងមួយឆ្នាំ។
ទន្ទឹមជាមួយគ្នានេះ Mobile Legends: Bang Bang MPL-KH Pro League ដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកីឡាអេឡិចត្រូនិកក្នុងប្រទេសកម្ពុជាដែលកំពុងត្រៀមខ្លួន និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ពេលអត្តពលិកហ្វឹកហាត់ច្រើន អនុវត្តច្រើន ប្រកួតប្រជែងច្រើន នោះសមត្ថភាពកាន់តែរីកចម្រើន និងឈានឡើងកម្រិតខ្ពស់ដែលអាចប្រកួតប្រជែងលើឆាកអន្តរជាតិ។

សម្រាប់ការចុះឈ្មោះចូលរួមប្រកួតចាប់បើកពីថ្ងៃទី២ ដល់ទី១១ ខែមករា ឆ្នាំ២០២២នេះ។ តាមដានព័ត៌មានចុះឈ្មោះ និងព័ត៌មានលំអិតផ្សេងៗទៀត សូមចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមផ្លូវការបស់ Mobile Legends: Bang Bang មាន FB, Youtube, Tiktok និង Instagram ដូចខាងក្រោម៖
Facebook Mobile Legends Cambodia


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់