ជីវិតកម្សាន្ដ
ជុំ លីណូ បោះទុនខ្ទង់សែនដុល្លារបង្កើតផ្សាបន្លែត្រីសាច់ត្រៀមសម្ពោធឆាប់ៗនេះ
មិនត្រឹមជោគជ័យលើមុខជំនួញផ្សេងៗ និងសិល្បៈប៉ុណ្ណោះទេតារាចម្រៀងល្បីឈ្មោះលោក ជុំ លីណូ ថ្មីៗនេះធ្លាយដំណឹងថា លោកបានបោះទុនរាប់សិបម៉ឺនដុល្លារ ដើម្បីបង្កើតផ្សាបន្លែត្រីសាច់ដែលត្រៀមសម្ពោធឆាប់ៗនេះនៅខេត្តកំពត។

ជាក់ស្តែងនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនលោក ជុំ លីណូ បានប្រកាសដូច្នេះថាខ្ញុំបាទជុំ លីណូនឹងបើកសម្ពោធផ្សាមួយកន្លែងស្ថិតនៅភូមិខ្វាវឃុំចំបុី ស្រុកអង្គរជ័យ ខេត្តកំពត នៅលើផ្លូវជាតិលេខ ៣១ ដែលកម្មវិធី នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣១ខែមករាឆ្នាំ ២០២២។
លោកបន្តថា កម្មវិធីសម្ពោធនេះគឺមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវ ហ៊ុន ស៊ីណាត់។អាស្រ័យហេតុនេះសូមគោរពអញ្ជើញបង ប្អូនអាជីវករនិងភ្ញៀវកិត្តិយសអញ្ជើញចូលរួមនិង រង់ចាំទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់ពីលោកជុំទាវ ហ៊ុន សុីណាត ដែលលោកនឹងអញ្ជើញចូលរួមនិងកាត់ខ្សែរបូនៅវេលាចាប់ពីម៉ោង ៩ និង៤០នាទីព្រឹក។
លោក ជុំ លីណូ បន្ថែមថា នៅថ្ងៃដដែលនេះក៏មានការប្រគុំតន្ត្រីសម័យចាប់ពីម៉ោង ៦នាទីល្ងាច រហូតដល់ម៉ោង១០យប់ផងដែរ។ លោកក៏អញ្ញើញលោកលោកស្រីអ្នកនាងកញ្ញា អញ្ជើញចូលរួមសប្បាយៗ និងរើសមុខទំនិញតាមតម្រូវការរបស់លោកលោកស្រីដោយក្តីរីករាយផងចុះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


