ជីវិតកម្សាន្ដ
ជុំ លីណូ រំភើបចិត្តខ្លាំង ក្រោយទទួលបានការសរសើរពី សម្តេចតេជោ
តារាចម្រៀងលោក ជុំ លីណូ បានបង្ហាញអារម្មណ៍រំភើបខ្លាំង ក្រោយទទួលបានការសរសើរពីសំណាក់សម្តេចតេជោ ហ៊ុន សែន ក្នុងការបកស្រាយបទចម្រៀងបែបប្រពៃណីបានយ៉ាងពីរោះ។

ថ្មីៗនេះ លោក ជុំ លីណូ ត្រូវបានអញ្ជើញចូលរួមជាតារាកិត្តិយសក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ដែលរៀបចំឡើងដោយលោក អ៊ុក ណារីម និងអ្នកនាង ឆោម ឆពុំ ខណ:លោកបានបកស្រាយបទចម្រៀងគឺបទ”កន្សែងក្រហម”និង” ថ្ងៃស្អែកបែកគ្នា”។
ដោយទទួលបានការលើកសរសើរពីសំណាក់សម្តេចតេជោ ហ៊ុន សែន ភ្លាមៗនោះតារាចម្រៀងលោក ជុំ លីណូ បានរៀបរាប់ទាំងក្តីរំភើបថា “ខ្ញុំបាទ ជុំលីណូ សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ដល់សម្តេចពុកដែលលោកបានលើក សរសើរ អំពីសមត្ថភាពរបស់ខ្ញុំបាទក្នុងការបកស្រាយបទចម្រៀងបែបប្រពៃណីបានយ៉ាពីរោះ”។
ទន្ទឹមនេះ លោកក៏បានគោរពជូនពរដល់សម្តេច និងក្រុមគ្រួសារ មានសុខភាពល្អនិងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារផងដែរ។


បើគិតមកដល់ពេលនេះ ជីវិតអាជីពសិល្ប:តារាចម្រៀងលោក ជុំ លីណូ បានចាប់ប្រឡូកក្នុងវិថីមួយនេះមានរយ:ពេលប្រមាណជាង ២០ឆ្នាំ ហើយ ខណ:ដែលតារាប្រុសរូបនេះក៏បានផ្លាស់ប្តូរទ្រនុំច្រៀងច្រើនផលិតកម្មផងដែរ៕ ដោយ: ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


